ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​៣​ដង​ហើយ​ធ្វើ​មិនដឹង​ទៀត ទើប​ប្រើ​ថ្នាំខ្លាំង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ដី​ឱ្យ​ដក​បង្គោល​ចេញពី​ផ្លូវ​សាធារណ​ចំនួន​៣​លើក​មិន​ស្តាប់ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ បាន​ចូលរួម​អនុវត្ត​ដក​បង្គោល​ចំនួន​៥​ដើម​ដែល​បាន​ដាំ​ប៉ះពាល់​នៅ​លើ​ផ្លូវ ។ តែ​ម្ចាស់​ដី​បាន​អះអាង​ថា…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ដី​ឱ្យ​ដក​បង្គោល​ចេញពី​ផ្លូវ​សាធារណ​ចំនួន​៣​លើក​មិន​ស្តាប់ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ បាន​ចូលរួម​អនុវត្ត​ដក​បង្គោល​ចំនួន​៥​ដើម​ដែល​បាន​ដាំ​ប៉ះពាល់​នៅ​លើ​ផ្លូវ ។ តែ​ម្ចាស់​ដី​បាន​អះអាង​ថា ពួក​គេ​បោះ​ដាំ​នៅ​លើ​ដី​របស់​ខ្លួន​ដើម្បី​ការពារ​កុំឱ្យ​ធ្វើ​ដំណើរ​ចេះ​តែ​រំកិល​ទៅ​លើ​ដី​របស់​ខ្លួន​ទៀត ។  ការ​ចុះ​ដក​បង្គោល​នេះ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ដឹកនាំ​ដោយ​លោក ឡូ លុយ អភិបាលរង​ស្រុក​សាលា​ក្រៅ​ហើយ​មានការ​ចូលរួម​ពី​កា​រិ​ល័យ​ភូមិបាល​ស្រុក ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ មេ​ភូមិ​អូរ​រអិល សមត្ត​កិច្ច​នគរ​បា​លា​ស្រុក ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ សរុប​ទាំងអស់​ចំនួន​៣៣​នាក់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​ឃើញ​មាន​ម្ចាស់​ដី​ម្នាក់​ឈ្មោះ សេង ហាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​យក​បង្គោល​ទៅ​បោះ​ដាំ​នៅ​លើ​ចំណី​ផ្លូវ ទើប​ប្រជាពលរដ្ឋ​ដែល​តែងតែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​នាំ​គ្នា​ប្តឹង​ឱ្យ​អាជ្ញាធរ​ជួយ​សម្រួល​លុះ​ប្រាប់​អស់​រយៈពេល​៣​លើក​មក​ហើយ​មិន​ព្រម​ធ្វើ​តាម​ក៏​ចេញ​វិធានការ​ក្នុង​ការ​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដក​ផ្ទាល់​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា អាជ្ញាធរ​រង់ចាំ​មើល​ការ​តវ៉ា​ពី​សំណាក់​ម្ចាស់​ដី​ដែរ​តែ​អត់​ឃើញ​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ ហើយ​បង្គោល​ស៊ីម៉ង់​ដែល​គាត់​បាន​ដាំ​នោះ​គឺ​នៅ​ហួស​ពី​ចំណី​ផ្លូវ​ពោល​គឺ​ដាក់​ដាំ​នៅ​លើ​ផ្លូវ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ