ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះចែក​មួក​ជូន​ប្រជាពលរដ្ឋ​ចំ​នួ​ន​៤​រយ​នៅ​ភ្នំពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា GANBERG បាន​សហការ​ជាមួយ​សមាគម​សិល្បៈ និង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ គឺ​បាន​ចុះ​មក​ចែក​មួក​ជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា នេះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា GANBERG បាន​សហការ​ជាមួយ​សមាគម​សិល្បៈ និង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ គឺ​បាន​ចុះ​មក​ចែក​មួក​ជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា នេះ ធ្វើ​ឡើង​តាម​ផ្លូវជាតិ​លេខ​៥ មុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ។

យុទ្ធនាការ​នេះ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​គឺ​លោក សុខ សម្បត្តិ ហើយ​តំណាង​ក្រុមហ៊ុន រួម​ទាំង​អ្នក​សិល្បករ -​សិល្ប​ការិនី​ច្រើន​រូប​ផង​ដែរ ។ យុទ្ធនាការ​ខាងលើ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៦ ខែ​នេះ​ដែល​ត្រូវ​ចែក​តាម​បណ្តា​ខណ្ឌ​ទាំង​៨ ដែល​មាន​ចំនួន​១​ម៉ឺន​មួក សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​មួក​ដែល​ត្រូវ​ចែក​ជូន​នៅ​ព្រឹក​នេះ​មាន​ចំនួន​៤​រយ​មួក នៅ​ខណ្ឌ​ព្រែក​ព្នៅ ។

គោលបំណង​ក្នុង​ការ​ចែក​មួក​ជូន​ប្រជាពលរដ្ឋ គឺ​ជួយ​សង្គម កាត់​បន្ថយ​នៅ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេង​ៗ ហើយ​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​សុវត្ថិភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ