ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​សង្សារ​ដើរ​លេង រវល់​តែ​ឱន​រើស​ទូរស័ព្ទ​រេ​ចង្កូត​បុក​រះ​រថយន្ត និង​ម៉ូតូ​ចត​ស្ងៀម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​សង្សារ​ដើរ​លេង បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ រវល់​តែ​រើស​ទូរស័ព្ទ​ដៃ ជ្រុល​ចង្កូត​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ ម្ចាស់​រថយន្ត​ចូល​ហូប​អី រុញ​ទៅ​បុក​ម៉ូតូ​ហុងដា​វ៉េវ​មួយ​គ្រឿង បណ្តាល​ដួល​រង​ការ​ខូចខាត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​សង្សារ​ដើរ​លេង បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ រវល់​តែ​រើស​ទូរស័ព្ទ​ដៃ ជ្រុល​ចង្កូត​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ ម្ចាស់​រថយន្ត​ចូល​ហូប​អី រុញ​ទៅ​បុក​ម៉ូតូ​ហុងដា​វ៉េវ​មួយ​គ្រឿង បណ្តាល​ដួល​រង​ការ​ខូចខាត សំណាងល្អ​មិន​មាន​អ្នក​រង​របួស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ចិន​យីហោ ឈូ​ស៊ា​ន​ភី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៦១៣៩ ជិះ​គ្នា​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ត្រូវជា​សង្សារ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង
ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ឡិច​ស៊ី​ស​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ០៧ – ២-៦៨៨៨ ដែល​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​គូទ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ និង​បែក​កញ្ចក់​ខាងក្រោយ ឬ​ឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​បែក​កញ្ចក់​មុខ ហើយ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ទៀត ដែល​ឈប់​នៅ​មុខ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ដួល​តែ​មិន​មាន​រង​របួស​ទេ គ្រាន់តែ​ខូចខាត​វៀច​ដៃចង្កូត​បន្តិច ហើយ​ជ្រុល​ទៅ​បះ​រទេះ​លក់​ភេសជ្ជៈ បណ្ដាល​ឲ្យ​ខូចខាត​តិចតួច ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​បើករថយន្ត​បង្ក​វិញ​បាន​ប្រាប់​ថា មុន​ពេល​ដែល​កើតហេតុ គាត់​មិន​បាន​ផឹកស្រា​នោះ​ទេ ពេល​ដែល​កើតហេតុ​គឺ​មក​ពី​គាត់​ជ្រុះ​ទូរស័ព្ទ​ដៃ​ក្នុង​រថយន្ត ហើយ​គាត់​មិន​បាន​ឈប់​រថយន្ត​រើស​នោះ​ទេ ក៏​ឱន​រើស​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត និង​ម៉ូតូ​ចត​មុខ​ភោជនីយដ្ឋាន​ចិន​យីហោ ឈូ​ស៊ា​ន​ភី និង​រទេះ​លក់​ភេសជ្ជៈ​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ព្រមទាំង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​គាត់​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ចំណែក​រទេះ​លក់​ភេសជ្ជៈ​ខូចខាត​តិចតួច​មិន​បាន​នៅ​ទាមទារ​សំណង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ