ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​អស់​ឡាន​មួយ​គ្រឿង​កុំ​តែ​បាន​អ្នក​រត់​តាក់ស៊ី​បង្អើល​ទាន់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​​២០១៨ ដោយសារ​តែ​មាន​ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​​គ្រឿង​របស់​ម្ចាស់​ហាង​ថតរូប​មួយ​កន្លែង​ស្ថិត​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង តែ​មិន​បាន​​សម្រេច​ព្រោះ​ត្រូវ​អ្នក​រត់​ឡាន​តាក់ស៊ី​តែ​មាន​ចំណតរថយន្ត​នៅ​ជិត​នោះ​ឃើញ​ទាន់​ស្រែក​ផ្អើល​​ឆោឡោ​ឡើង ។…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​​២០១៨ ដោយសារ​តែ​មាន​ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​​គ្រឿង​របស់​ម្ចាស់​ហាង​ថតរូប​មួយ​កន្លែង​ស្ថិត​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង តែ​មិន​បាន​​សម្រេច​ព្រោះ​ត្រូវ​អ្នក​រត់​ឡាន​តាក់ស៊ី​តែ​មាន​ចំណតរថយន្ត​នៅ​ជិត​នោះ​ឃើញ​ទាន់​ស្រែក​ផ្អើល​​ឆោឡោ​ឡើង ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​លោក​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឆ្លាម​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៥១៨៣ មានមុខរ​បរជា​ជាង​ថតរូប​ហាង​មិត្តភាព រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ​បាន​ចត​រថយន្ត​ទុក​ចោល​នៅ​មុខ​ផ្ទះ​ជា​រៀង​រាល់​យប់ ដោយ​គ្រាន់តែ​ចាក់​ចោរ​ទ្វារ​រថយន្ត​ធម្មតា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ករណី​នេះ​ក្នុង​ពេល​កើតហេតុ​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​បាន​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ពណ៌​ខ្មៅ បាន​មក​ឈប់​ក្បែរ​ផ្ទះ​ម្ចាស់​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ក្នុង​ពេល​​នោះ​ពួក​ចោរ​បាន​ទម្លាក់​គ្នា​គេ​ម្នាក់​ឱ្យ​ចុះ​ធ្វើ​សកម្មភាព​លួច​ដោយ​យក​កូនសោរ​កែ​ឆ្នៃ​អក្ស​រអិល​​មក​ចាក់​មួល​បើកទ្វារ​រថយន្ត​ហើយ​ឡើង​បញ្ឆេះ​រថយន្ត​ថយក្រោយ​ប្រុង​បើក​ចេញ​ទៅ​ហើយ ។

ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​នោះ​មាន​រយៈពេល​ប្រមាណ​១៥​នាទី​ទន្ទឹម​នោះ​ដែរ​អ្នក​រត់​តាក់ស៊ី​មួយ​ចំនួន​​ដែល​ដើរ​ចុះឡើង​នៅ​មុខ​បេន​រថយន្ត​រក​ចាប់​ម៉ូយ​បានឃើញ​ដោយ​មានការ​សង្ស័យ​ថា បើជា​ម្ចាស់​​រថយន្ត​ម្តេច​ក៏​នៅ​ក្នុង​រថយន្ត​យូរ​ម្ល៉េះ​ក៏​បាន​ស្រែក​ឡើង​បង្អើល​ថា ចោរ​ៗ ។ ភ្លាម​នោះ​ចោរ​ដែល​​កំពុង​លួច​រថយន្ត​ក៏​បាន​ផ្អើល​ចុះ​ចេញពី​រថយន្ត​រត់ឡើង​លើ​រថយន្ត​បក្ខពួក​របស់​គេ​ដែល​ចត​ចាំ​​នៅ​ខាង​មុខ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​គ្មាន​អ្នក​ណា​ដេញ​តាម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ