ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំង​ងើបឡើង​ខ្ទេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់ បើករថយន្ត​ដឹក​ភ្ញៀវ​ងោក​មួយ​ផាំង ក៏​រេ​ចង្កូត​បើក​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅ​បុក​នឹង​ដើម​ក្រខុប​មួយ​ដើម​បាក់​ដាច់​ចេញពី​គល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា​នេះ​ត្រង់​ចំណុច​ខាងជើង​ស្ពាន​លេង​៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​បាក់​ខែង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់ បើករថយន្ត​ដឹក​ភ្ញៀវ​ងោក​មួយ​ផាំង ក៏​រេ​ចង្កូត​បើក​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅ​បុក​នឹង​ដើម​ក្រខុប​មួយ​ដើម​បាក់​ដាច់​ចេញពី​គល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា​នេះ​ត្រង់​ចំណុច​ខាងជើង​ស្ពាន​លេង​៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​បង្ក ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ២Q-៥៧៨៨​បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ វ័យ​៣៥​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​ឯកជន ។
សម្តី​ពី​បុរស​បើករ​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​ដឹក​បុរស​ម្នាក់​ដែល​ជា​ភ្ញៀវ​ចេញ​មក​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រែ​វែង ក្នុង​តម្លៃ​១០​ម៉ឺន​រៀល ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ដោយសារ​តែ​គាត់​ងងុយដេក​ខ្លាំង​ពេក​ក៏​ងោក​មួយ​ផាំង បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ឡើង​លើ​ខឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ តែ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក និង​ដើម​ក្រខុប​មួយ​ដើម ដែល​ដាំ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បាក់​ដាច់​ចេញពី​គល់​និង​បាក់បែក​ផើងផ្កា​មួយ​ចំនួន​ទៀត ។

ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ខាង​មុខ​និង​បាច់​កង់​ក្រោយ​ចំហៀង​ស្តាំ តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ភ្លាម​ៗ​នោះ​បុរស​ដែល​ជា​ភ្ញៀវ​រួម​ដំណើរ​លើ​រថយន្ត​បាន​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត ជិះ​ចេញ​ទៅ​បាត់​បន្សល់​ទុក​តែ​ម្ចាស់​រថយន្ត​បង្ក​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​អ្នកបើកបរ​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ