ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សាក​កម្លាំង​ជាមួយ​រថយន្ត​កែ​ច្នៃ ខាង​ម៉ូតូ​ស្លា.ប់​ម្នាក់​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ការ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន លឿន ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣…

ខេត្តឧត្តរមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ការ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន លឿន ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ មក​រា ២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ក្នុងភូមិ​គោក​ឪឡោក ឃុំ​អ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ សា​រ៉ាត់ ឆា​នុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​បើក​បេ​ម៉ូតូ​ម៉ាក C.B.R ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ចំណែក​អ្នក​រួម​ដំណើរ ឈ្មោះ ពេក សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ួ​ន សុ​ឃី ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រង​របួសធ្ងន់​ទាំង​៣​នាក់ នេះ​រស់នៅ​ក្នុងភូមិ​ប្រាសាទបី ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​។ រីឯ​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​ឈ្មោះ មួ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​រត់គេច​ខ្លួន​បាត់​។ សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ឌុ​ប​គ្នា​៣​នាក់ បើកបរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត​ដែល ធ្វើ​ដំណើរ​ដោយ​ស្របគ្នា​ជាមួយនឹង​រថយន្ត​កែ​ច្នៃ ខណៈនោះ​ដែរ​ម៉ូតូ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ដូច​ហោះ លុះ​ទៅ​ដល់​ចំណុច​ផ្លូវ​កោង​អ្នក​បើក​ម៉ូតូ​យក​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រនាំង​ផ្លូវ រួច​ហើយ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ចូល​ទៅ​ក្រោម​រថយន្ត​ទៀត​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​។

ប៉ូលិស​ស្រុក​បន្ទាយ​អម្ពិល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ប៉ូ​លី​ស​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង គ្រោះថ្នាក់​ចរាចរណ៍​ឃើញ​មាន​មនុស្ស​៣​នាក់​ដេក​ដួល​សន្លប់​ស្តូកស្តឹង ប៉ូលិស​ជំនាញ​បាន​ជួយ​សង្គ្រោះ ដឹក​យក​ទៅ​មន្ទីរពេទ្យ​មង្គល​បូ​រី ធ្វើការ​សង្គ្រោះ និង​ធ្វើការ​វាស់វែង​ឃើញ​ថា​គ្រោះថ្នាក់​នេះ​បាន​បង្ក ដោយ ម៉ូតូ​។ ដោយឡែក​អ្នក​ដែល​ស្លាប់​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​ទៅ​តា​ប្រពៃណី ចំណែក​ម៉ូតូ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​រង​ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ