ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​ចំណតរថយន្ត​ក្រោម​ដី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៤​កន្លែង​ផ្សេង​ៗ​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ខាងក្រោម​សួនច្បារ លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍រ​ហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្នុង​នោះ​ទីតាំង​ទី​១ និង​ទី​២​បាន​សាងសង់​រួចរាល់​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៤​កន្លែង​ផ្សេង​ៗ​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ខាងក្រោម​សួនច្បារ លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍រ​ហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្នុង​នោះ​ទីតាំង​ទី​១ និង​ទី​២​បាន​សាងសង់​រួចរាល់​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ចំណែក​ទីតាំង​ទី​៣​ស្ថិត​នៅ​ខាងក្រោម​អតីត​ទីលាន​ប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម​ហ៊ុំ​ព័ទ្ធ​ការ​រ​ដ្ឋា​ន ដើម្បី​ដំណើរការ​សាងសង់​ចំណត​ក្រោម​ដី​ចាប់ពី​ពេល​នេះ​តទៅ និង​ទីតាំង​ទី​៤ ស្ថិត​នៅ​ខាងក្រោម​ផ្សារ​រាត្រី បាន និង​កំពុង​ត្រៀម​រៀបចំ​ជា​បន្តបន្ទាប់​គ្នា ដែល​ចំណតរថយន្ត​ក្រោម​ដី​ទាំងនោះ​នឹង​ចេញ​ជា​រូបរាង​បន្តបន្ទាប់​គ្នា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់​យក​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​បន្ថែម​ទៀត ដើម្បី​សហការ​ក្នុង​ផែនការ​សិក្សា និង​រៀបចំ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ពីរ​ទីតាំង បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ផ្សេង​ទៀត បាន​ស្ថាបនា​ចំនួន​ពីរ​ទីតាំង​ដូច​គ្នា​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទាំង​៤​ទីតាំង​នោះ ស្ថិត​នៅ​ចន្លោះ​ផ្លូវភ្លោះ ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤​ធ្វើការ​វិនិយោគ​តាម​រួប​ភាព B.O.T ក្នុង​គោលបំណង រក្សា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​ច្រើន​ជា​ពិសេស​នៅ​តំបន់​នោះ​តែ​ម្តង​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ចំណត​នៅ​ខាងក្រោម​ផ្សារ​រាត្រី មាន​ប្លង់​គោល និង​បាន​ឯកភាព​គ្នា​ហើយ ប៉ុន្តែ​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សិក្សា​បន្ថែម​ពី​ស្ថានភាព​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ដូច​ជា​ប្រ​ព​ន្ធ័​ទឹក​ភ្លើង និង​ប្រ​ព​ន្ធ័​លូ​ដែល​កប់​នៅ​ក្រោម​ដី និង​ត្រូវ​សិក្សា​សោភ័ណ​ភាព​ផ្នែក​ខាងលើ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​សិក្សា​បន្ថែម​នូវ​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​ទឹកជំនន់​ជាដើម ដើម្បី​ត្រៀម​បង្ការ​ទុកជា​មុន​។ មន្ត្រី​រូប​នោះ បាន​បញ្ជាក់​ថា ចំណតរថយន្ត​ក្រោម​ដី​ខាងក្រោម​ផ្សារ​រាត្រី​នេះ ទំហំ ៩១៣៧,៤៧​ម៉ែត្រការ៉េ និង​មាន​កម្ពស់​២​ជាន់ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​៣០០​គ្រឿង​។ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ពេល​កន្លង​មក​ថា ដោយសារ​បញ្ហា​សណ្តាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រឈម​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ពី​វិស័យ​ឯកជន​បាន​ជំរុញ​ផែនការ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ លោក​បន្ត​ថា ជាក់ស្តែង​នៅ​ចន្លោះ​ផ្លូវភ្លោះ ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​នៅ​ខាងក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ និង​មួយទៀត​នៅ​ខាងក្រោម​ផ្សារ​រាត្រី​តែ​ម្តង ។

លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹង​ទៀត​ថា ចំណ​តទី​១ គឺជា​ចំណត​របស់​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា ទី​២.​របស់​ក្រុមហ៊ុន ធនាគារ វឌ្ឍនៈ ដែល​ក្រុមហ៊ុន​ពីរ​នេះ ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​នៅ​ក្រោម​សួនច្បារ​ក្បែ​គ្នា ទី​៣. ក្រុមហ៊ុន​ស្ថាបនា ចំណតរថយន្ត​ក្រោម​ដី ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ និង​ទី​៤. ក្រុមហ៊ុន អ៊ី​ឌី​ស៊ី​យូ​តា ខេ​ម​បូ​ឌា ភី​ធី​អ៊ី អិ​ល​ធី​ឌី EDISIJUTA(Cambodia)PTE.,Ltd បាន​ទទួល​ការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី នៅ​ខាងក្រោម​ផ្សា​រាត្រី​តែ​ម្តង​។ លោក បន្ត​ថា បន្ទាប់​ពី​ធ្វើ​ចំណត​រួច​នឹង​ត្រូវធ្វើ​សួនច្បារ​ពីលើ ដើម្បី​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី ចំណែក​ចំណតរថយន្ត​ក្រោម​ដី ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​ស្ថាបនា​រួច​ក៏​ត្រូវធ្វើ​សួន​ពីលើ​ផង​ដែរ​។ គួរ​រំលឹក​ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ផ្លាស់​ប្តូរ​ពី​ទីតាំង​លើ​សួនច្បារ​ចន្លោះ​ផ្លូវ​លេខ​១០៦ និង​១០៨ សង្កាត់​វត្ត​ភ្នំ ឬ​ជាប់​ស្ពាន​នាគ​មុខ​វត្ត​ភ្នំ ឲ្យ​ទៅ​ទីតាំង​ថ្មី នៅ​មាត់ទន្លេ​ខាង​មុខ​ឃ្លាំង​សាំង​គីឡូម៉ែត្រ​លេខ​៦​ឫស្សី​កែវ កាលពី​អំឡុង​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​អាជ្ញាធរ​នេះ បាន​អះអាង​ថា ទីតាំង​ទីលាន​ចាស់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ស្នើ​សុំ​ឲ្យ​ធ្វើការ​ផ្លាស់​ប្តូរ ដោយ​សម្អាង​ថា រាល់​ការ​តវ៉ា​នានា​កន្លង​មក មានការ​រំខាន​ដល់​ការ​រស់នៅ និង​ការ​ប្រកប​របរ​រកស៊ី​ផ្សេង​ៗ​របស់​ពួក​គាត់​ទើប​អាជ្ញាធរ​មានការ​ផ្លាស់​ប្តូរ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ