ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត មនុស្ស​៣​នាក់​រង​របួសធ្ងន់​ស្រាល

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត​បើកបរ​ដោយ បញ្ច្រាសទិស​គ្នា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ទទួល​រង​របួសធ្ងន់ និង​ស្រាល​កាលពី​វេលា ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ មក​រា ២០១៨…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត​បើកបរ​ដោយ បញ្ច្រាសទិស​គ្នា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ទទួល​រង​របួសធ្ងន់ និង​ស្រាល​កាលពី​វេលា ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ មក​រា ២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦៨B ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ សឿង សុ​ផៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ឧត្តរមានជ័យ​១B.២៦.៦៦ របួសស្រាល អ្នក​រួម​ដំណើរ​ឈ្មោះ ភរ ភា ភេទ​ស្រី អាយុ​៥០​ឆ្នាំ របួស​បាក់ជើង​ខាងស្តាំ​ធ្ងន់ ទាំង​២​នាក់​រស់នៅ​ភូមិ​ឈូក ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ព្រៃវែង ២A-១១៧៥ ឈ្មោះ លន រ៉េ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ​ទី ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មុខរបរ​រត់​តាក់ស៊ី​។ សមត្ថកិច្ច​ក្រោយ​ពី​កើតហេតុ​បាន​ចុះ​ទៅ​ដល់​នាំ​យក​អ្នក​រង​របួស​ទៅ​ធ្វើការ ស ង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​ធ្វើការ​វាស់វែង ឃើញ​ថា ម៉ូតូ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ ទើប​កើតហេតុ គ្រោះថ្នាក់​ចរាចរណ៍​។ តែ​ទោះជា​បែប​ណា​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​យក​ទៅ​រក្សា​ទុក នៅ​អធិការ​ស្រុក ចុងកាល់ រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ