ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​​ពយ​កំពេញ​សុំសម្តេច​តេជោ​​ផ្តល់កម្ម​​សិទ្ធិ​​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​១០៣គ្រួស​ារ​​​ដែល​រស់​នៅ​ក្នុង​ភូមិ​​កំពេញ​ចាស់​ សង្កាត់​៣ ក្រុង​​ព្រះ​សីហនុ ​កាល​ពី​ពេល​ថ្មីៗ​​នេះ​បាន​នាំ​គ្នា​សំណូម​ពរ​ដល់​សម្តេច​តេជោ​​​និង​លោក​ជំទាវ​កិតិ្តិ​​ព្រឹទ្ធ​បណ្ឌិត​​ជា​​ទី​គោរ​ព​ជួយ​អន្តរាគមន៍​ដល់​ពួក​​គាត់​ធ្វើ​​យ៉ាង​ណា​ឱ្យ​ពួក​គាត់​​បាន​កាន់​កា.ប់​ដី​ជា​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​លើ​ដី​ដែល​ពួក​​គាត​់​កំពុង​​​រស់​នៅ​ឱ្យ​​​ដូច​ជា​ប្រជា​ព​ល​រដ្ឋ​​ដទៃ​​​ ។

ខេត្ត​ព្រះ​សីហនុ ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​១០៣គ្រួស​ារ​​​ដែល​រស់​នៅ​ក្នុង​ភូមិ​​កំពេញ​ចាស់​ សង្កាត់​៣ ក្រុង​​ព្រះ​សីហនុ ​កាល​ពី​ពេល​ថ្មីៗ​​នេះ​បាន​នាំ​គ្នា​សំណូម​ពរ​ដល់​សម្តេច​តេជោ​​​និង​លោក​ជំទាវ​កិតិ្តិ​​ព្រឹទ្ធ​បណ្ឌិត​​ជា​​ទី​គោរ​ព​ជួយ​អន្តរាគមន៍​ដល់​ពួក​​គាត់​ធ្វើ​​យ៉ាង​ណា​ឱ្យ​ពួក​គាត់​​បាន​កាន់​កាប់​ដី​ជា​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​លើ​ដី​ដែល​ពួក​​គាត​់​កំពុង​​​រស់​នៅ​ឱ្យ​​​ដូច​ជា​ប្រជា​ព​ល​រដ្ឋ​​ដទៃ​​​ ។

​យោង​តាម​ប្រភព​​ពី​ប្រជា​​ពលរដ្ឋ​​​ដែល​កំពុង​​រស់នៅ​​ទីនោះ​បាន​និយាយ​​ដូចៗ​គ្នា​ថា​ ទី​តាំង​​ដី​ដែល​​ពួក​គាត់​​កំពុង​រស់​នៅ​​នេះ គឺ​ពួក​គា​​​ត់​បាន​​រស់​នៅ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨០ មក​​ម៉្លេះ​​ តែ​រហូត​​មក​ដល់​​ឆ្នាំ​​១៩៨៤ អាជ្ញា​ធរ​ខេ​ត្ត​បាន​ដេញ​ពួក​​​​គាត់​​​​​ឱ្យ​ទៅ​​​​រស់នៅ​កំពេញ​ថ្មី ​ក្នុង​ស្រុក​ស្ទឹង​ហាវ​​ ខេត្ត​ព្រះ​សីហនុវិញ ​​ប៉ុន្តែ​ដោយ​មាន​ការ​លំបាក​​ក្នុង​ការ​រស់នៅ​ និង​មាន​ការ​អុក​​ឡុក​ពី​ពួ​ក​ខ្មែរ​​ក្រហម ពួកគាត់​​មួយ​ចំនួន​ក៏​បាន​ត្រឡប់​​​មក​រស់នៅ​​​ទីនេះ​វិញ​​នៅ​ក្នុង​ឆ្នាំ​១៩៨៧ ​រហូត​ដល់​​ឆ្នាំ​​១៩៩៦ អាជ្ញាធរ​ក៏​នៅ​តែ​បន្ត​ដេញ​ឱ្យ​ចាក​​ចេញ​ពី​តំបន់​នេះ​​ដ​ដែល​​ដោយ​​ពុំ​មាន​សំណង​ណា​មួយ​​ឡើយ ។ ​

ដូច​នេះ​ហើយ​ទើប​​នៅ​ឆ្នាំ​​២០០០ ប្រជា​ពលរដ្ឋ​​​​បាន​នាំ​គ្នា​ធ្វើ​ពាក្យ​បណ្តឹង​​​ទាម​ទារ​​ដី​ និង​​​​សិទ្ធិ​​​ជា​ប្រជា​ពលរដ្ឋ​​​ ប៉ុន្តែ​​គ្មាន​​​ដំណោះ​ស្រាយ​ ។ ​​រហូត​ដល់​ឆ្នាំ​​២០០៧ អាជ្ញាធរ​ខេត្ត​បាន​​ដាក់​​ផែន​ការ​បណ្តេញ​ទៀតដោយ​ធ្វើ​ការ​​ឈួស​​​ឆាយ​លំនៅ​ឋាន​របស់​​ពួក​គាត់​​ម្តង​មក​ហើយ ។ ជា​​សំណាង​ល្អ​​​ផែន​ការ​ឈូស​ឆាយ​ត្រូ​វ​​ផ្អាក​​ទៅ​វិញ​ដោយមាន​ការ​អន្តរាគមន៍​ពី​ខុទ្ធ​កាល័យ​​សម្តេច​​តេជោ​​ហ៊ុន សែន ​​​និង​ក្រោយ​​មក​ទៀត​ក៏​មាន​ចំណារ​របស់​សម្តេច​​​តេជោ​​​ដោយ​តម្រូវ​​​ឱ្យ​អាជ្ញា​ធរ​​ជាតិ​​ដោះ​​ស្រាយ​​ទំនាស់​ដីធ្លី​​ចុះ​​ដោះ​ស្រាយ​​ជា​បន្ទាន់​​ ​នឹង​បាន​ឈាន​ដល់​ការ​វាស់​​វែងនៅអំឡុង​​​​​ថ្ងៃទី​៩ មីនា ​​ឆ្នាំ​២០១២ ​​ហើយ​ក៏​ស្ងាត់​ទៅ​វិញ​​​រហូត​​​មក។

​ដោយ​មើល​ឃើញ​កា​រ​ដោះ​ស្រាយ​​របស់​អាជ្ញា​ធរ​​ជាតិ​មាន​​​​​ភាព​​យឺត​យ៉ាវ​​ហាក់​​ដូច​ជា​នៅ​ប្រើ​​ពេល​​វេលា​យូរ​ដែល​ធ្វើ​ឱ្យ​​ពួក​គាត់​​មិន​មាន​លំនឹង​​​​​​ក្នុង​ការ​​​​កសាង​ភូមិ​​​​​​ឱ្យ​បាន​កក់​ក្តៅ ទើប​​ពេល​នេះ​ពួក​​គាត់​បា​នប្រមូល​​ផ្តុំ​គ្នា​​អំពាវ​នាវ​​រក​ការ​សណ្តោស​ពី​សម្តេច​​តេជោ ​​និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ​​​ដោយ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​កា​រ​​​អនុគ្រោះ​​ដល់​ពួក​គាត់​​ជា​ពលរដ្ឋ​​​​ស្លូត​ត្រង់​មិន​ខាន​ ។​​

យោង​តាម​​សេចក្តី​​​​​​ថ្លែង​​ការណ៍​របស់​​​​រាជ​រដ្ឋា​ភិ​បាល​​​កម្ពុជា ចុះ​ថ្ងៃទី​២២ ឧសភា ​២០១២​កន្លង​មក ​និង​យោង​តាម​អនុសាសន៍​ដ៏​ថ្លៃ​ថ្លា​របស់​​​​សម្តេចអគ្គ​​មហា​សេនា​​បតី​​តេជោ​ ហ៊ុន សែន​​​ នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ​កាល​ពី​ថ្ងៃទី​១៤ មិថុនា ​​២០១២ ពូក​គាត់​​ទាំង​អស់​គ្នា​មាន​សេចក្តី​សង្ឃឹម​​​យ៉ាង​មុត​មាំ ព្រោះ​គោល​នយោបាយ​​​ចាស់​សកម្ម​​ភាព​ថ្មី​​ ​ដែល​សម្តេច​​បាន​ដាក់​ចេញ​បាន​​ធ្វើ​ឱ្យ​​​​ប្រជា​ពលរដ្ឋ​​​​ជា​ច្រើន​មាន​ក្តី​សង្ឃឹម និង​មាន​ដី​ធ្លី​សម្រាប់​​ការ​រស់​នៅ​​​ក​្នុ​ងសង្គម​នឹង​គេ ។ ប៉ុន្តែ​​អនិច្ចា​​​ពេល​នេះ ពួក​គាត់​​ពុំ​​ទាន់បាន​​ដូច​ប្រជា​ពលរដ្ឋ​​​​ដទៃ​​​នៅ​ឡើយ​ ដូច្នេះ​ពួក​គាត់​​​សូម​សំណូម​​ពរ​​សម្តេច​តេជោ​ ហ៊ុន សែន​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​​ ប៊ុន រ៉ានី ហ៊ុន សែន ​សូម​លោក​ទាំង​ទ្វេ​​មេត្តា​​​ជួយ​អន្តរា​គមន៍​​ដោយ​អនុគ្រោះ​ ។

ប្រជា​ពលរដ្ឋ​​​​បាន​​សម្តែង​​​នូវ​ការ​ជឿ​ជាក់​​ និង​ទុក​ចិត្ត​ទាំង​ស្រុង​​​ថា​សម្តេច​តេ​ជោ ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​​​ដែល​ជា​និច្ចកាល​​ស្គាល់​​​នូវ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​​​​យ៉ាង​ច្បាស់ និង​​ជួយ​​​រក​យុត្ត​ិធម៌​ដល់​ប្រជា​ពល​រដ្ឋ​​​​ស្លូត​ត្រង់​​​​មិន​ខាន ។​ ក្រុម​​​​​ប្រជា​ពលរដ្ឋ​​​បាន​​បួង​​សួង​ដល់​​វត្ថុ​ស័ក្តិ​សិទ្ធិ​​​ក្នុង​លោក​ តាម​ថែ​រក្សា សម្តេច​​​តេជោ និង​លោក​ជំទាវ បុត្រា បុត្រី ចៅ​ប្រុស​ ចៅ​ស្រី និង​សូម​ជួប​តែ​នឹង​ពុទ្ធ​​​ពរ​​​​បួន​ប្រការ គឺ​ អាយុ វណ្ណៈ ​សុខៈ ពលៈ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ដើម្បី​បន្ត​ដឹក​នាំ​ប្រទេស​​កម្ពុជា ​​ឆ្ពោះ​ទៅ​​កាន់​​ភាព​​រុង​​រឿង​ដូច​អារ្យ​ប្រទេស​​នានា លើ​ពិភព​លោក ៕