ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ក្នុង​ពិសេស​ការពារ​ការ​ចាប់រំលោ.ភ ប៉ុណ្ណេះ​នារី​ៗ​គេច​ផុត​ហើយ

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា សិស្ស​ឥណ្ឌា​ម្នាក់​បង្កើត​បាន​ខោ​ក្នុង​សម្រាប់​ឲ្យ​ស្ត្រី​ពាក់​ការពារ​ការ​ចាប់រំលោភ ដែល​មាន​បំពាក់​កាមេរ៉ា និង GPS​។ Seenu…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា សិស្ស​ឥណ្ឌា​ម្នាក់​បង្កើត​បាន​ខោ​ក្នុង​សម្រាប់​ឲ្យ​ស្ត្រី​ពាក់​ការពារ​ការ​ចាប់រំលោភ ដែល​មាន​បំពាក់​កាមេរ៉ា និង GPS​។

Seenu Kumari ដែល​កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ Farrukhabad រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា បាន​ចំណាយ​ប្រាក់​បន្តិចបន្តួច​ក្នុង​ការ​បង្កើត​ខោ​ក្នុង​ពិសេស​នេះ​ឡើង​។ ខោ​ក្នុង​ពិសេស​នេះ​អាច​ចាក់សោរ​មិន​ឲ្យ​ជនខិលខូច​ស្រាតខោ​បាន និង​អាច​ផ្តល់​ដំណឹង​ដល់​ប៉ូលិស និង​ថត​មុខ​របស់​ជនខិលខូច​បាន​ថែម​ទៀត​ផង​។

តាម​សម្តី​របស់​នាង​បាន​ឲ្យ​ដឹង​ថា ខោ​នេះ​មាន​បំពាក់​លេខ​កូដ​សម្រាប់​ស្រាតខោ ហើយ​និង​ប្រព័ន្ធ​កំណត់​ទីតាំង GPS​។ នៅ​ពេល​មាន​គេ​ទាញ​ស្រាតខោ​ទាំង​បង្ខំ ខោ​នោះ​នឹង​ទូរស័ព្ទ​ផ្តល់​ដំណឹង​ដល់​ប៉ូលិស​ភ្លាម​។ កាមេរ៉ា​នឹង​ថតរូប និង​សកម្មភាព​របស់​ជន​នោះ ដើម្បី​ទុកជា​ភស្តុ​តាង​សម្រាប់​ប៉ូលិស​។

នាង​បាន​ប្រាប់​ទៀត​ថា ស្ត្រី​ទាំងឡាយ​មិន​ចាំបាច់​ត្រូវ​ពាក់​វារ​ហូត​ទេ​។ គេ​អាច​ពាក់​វា​នៅ​ពេល​ដែល​ដើរ​ម្នាក់ឯង ឬ​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព​។

នា​ពេល​នេះ នាង​បាន​ស្នើ​សុំ​ទៅ​ខាង​មូលនិធិ​ជាតិ​សម្រាប់​ការ​បង្កើត​ថ្មី​នៅ Allahabad ដើម្បី​ទទួល​បាន​ប៉ាតង់ សម្រាប់​ផលិត​លក់​ក្នុង​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ