ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​អណ្តែត​លើ​សមុទ្រ​មាន​ទំហំ​កាន់តែ​ធំ ​ក្រោយ​លិច​នាវា

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ចិន​ថា ប្រេង​អណ្តែត​បណ្តាល​មក​ពី​ការ​លិច​នាវា​ដឹក​ប្រេង​អ៊ី​រ៉​ង់​ក្នុង​សមុទ្រ​ចិន​ខាងកើត​មាន​ទំហំ​កាន់តែ​ធំគុណ​៣​ដង រយៈពេល​តែ​៤​ថ្ងៃ ដោយពេល​នេះ​លាតសន្ធឹង​ដល់​ទំហំ​ជាង​៣០០​គីឡូម៉ែត្រ​ក្រឡា ។ បណ្តា​រូបភាព​តាម​ផ្កាយ​រណប​អាច​បញ្ជាក់​ពី​ប្រេង​អណ្តែត​៣​កន្លែង​មាន​ទំហំ​សរុប​៣៣២​គីឡូម៉ែត្រ​ក្រឡា ។ នេះ​ជា​ការ​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​២១…

ប្រទេស​ចិន ៖ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ចិន​ថា ប្រេង​អណ្តែត​បណ្តាល​មក​ពី​ការ​លិច​នាវា​ដឹក​ប្រេង​អ៊ី​រ៉​ង់​ក្នុង​សមុទ្រ​ចិន​ខាងកើត​មាន​ទំហំ​កាន់តែ​ធំគុណ​៣​ដង រយៈពេល​តែ​៤​ថ្ងៃ ដោយពេល​នេះ​លាតសន្ធឹង​ដល់​ទំហំ​ជាង​៣០០​គីឡូម៉ែត្រ​ក្រឡា ។

បណ្តា​រូបភាព​តាម​ផ្កាយ​រណប​អាច​បញ្ជាក់​ពី​ប្រេង​អណ្តែត​៣​កន្លែង​មាន​ទំហំ​សរុប​៣៣២​គីឡូម៉ែត្រ​ក្រឡា ។ នេះ​ជា​ការ​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​២១ មក​រា របស់​រដ្ឋបាល​សមុទ្រ​ជាតិចិន​ក្នុង​សេចក្តី​ប្រកាស​មួយ ។ រដ្ឋបាល​នេះ​កាលពី​ថ្ងៃ​ទី​១៧ មក​រា រៀបរាប់​ពី​ប្រេង​អណ្តែត​ក្នុង​ទំហំ​១០១​គីឡូម៉ែត្រ​ក្រឡា ។

នាវា​ដឹក​ប្រេង SANCHI ដែល​ដឹក​ប្រេង​ឆៅ​១៣៦.០០០​តោន​បាន​លិច​កាលពី​ថ្ងៃ​ទី​១៤ មក​រា ក្រោយ​ពី​ឆេះ​រយៈពេល​១​ស​ប្តា​ហ៍ បន្ទាប់​ពី​បុក​គ្នា​ជាមួយ​នាវា​កា​ហ្គោ​១​គ្រឿង​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ ខាងកើត​ក្រុង​សៀង​ហៃ ។ នាវិក​៣២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អុ​ី​រ៉​ង់​៣០​នាក់ និង​បង់​ក្លា​ដែ​ស​២​នាក់​ស្លាប់ ក្នុង​គ្រោះ​មហន្តរាយ​នេះ ។

ក្រៅពី​ដឹក​ប្រេង​ឆៅ​នាវា SANCHI ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​នៅ​អាច​មាន​ប្រេងម៉ាស៊ូត​ប្រមាណ​ជា​១.០០០​តោន សម្រាប់​ធ្វើ​នាវាចរណ៍ ។ ប្រេង​អណ្តែត​រសាត់​ឆ្ពោះទៅ​ទិស​ខាងជើង​មក​ពី​ខ្យល់ និង​ចរន្តទឹក​សមុទ្រ ដែល​អាច​គំរាម​កំហែង​ឆ្នេរសមុទ្រ​កូរ៉េ​ខាងត្បូង និង​ឆ្នេរសមុទ្រ​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ