ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​ក្រុង​សិរី​សោភ័ណ​ទទួល​ការ​ព្រមាន​ដក​តំណែង​បើ​បទ​ល្មើស​នៅ​តែ​កើន​ឡើង​

11 ឆ្នាំ មុន

ខេត្ត​​​បន្ទាយ​មាន​ជ័យ ៖ «ប្រសិន​បើ​បទ​ល្មើស​នៅ​តែ​កើន​ជា​ង​តាម​បណ្តា​ស្រុក​-ក្រុង សូម​លោក​ចុះ​ចេញ​ពី​តំណែង» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​ថ្លែង​នៅ​​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​សប្តាហ៍​នា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ កន្លង​ទៅ​នេះ​នៅ​សាល​ប្រជុំ​«ក»​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ចំពោះ​អស់​លោក​ លោក​ស្រី​​ ជា​

ខេត្ត​​​បន្ទាយ​មាន​ជ័យ ៖ «ប្រសិន​បើ​បទ​ល្មើស​នៅ​តែ​កើន​ជា​ង​តាម​បណ្តា​ស្រុក​-ក្រុង សូម​លោក​ចុះ​ចេញ​ពី​តំណែង» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​ថ្លែង​នៅ​​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​សប្តាហ៍​នា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ កន្លង​ទៅ​នេះ​នៅ​សាល​ប្រជុំ​«ក»​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ចំពោះ​អស់​លោក​ លោក​ស្រី​​ ជា​ស្នង​ការ​រង​ លោក​អធិការ​ស្រុក​-ក្រុង ទាំង​៩​ និង​លោក​មេ​បញ្ជា​ការ​វរ​សេនា​តូច​ទាំង​៤​ដែល​បាន​ចូល​រួម​ ហើយ​ការ​ព្រមាន​នេះ​សំដៅ​លើ​លោក​អធិការ​ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នង​ការ​នគរ​បាលខេត្ត​​ មាន​ប្រ​សាសន៍​ថា ក្នុង​សប្តាហ៍​កន្លង​មក បទ​ល្មើស​ទូ​ទាំង​ខេត្ត​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​លើក​សរសើរ​ដល់​តាម​បណ្តា​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​-ក្រុង ក៏​ដូច​ជា​តាម​បណ្តា​អង្គ​ភាព​វរ​សេនា​តូច​នគរ​បាល​​ការពារ​ព្រំ​ដែន​គោក​ទាំង​៤​នោះ  លោក​ឧត្តម​សេនីយ៍​ស្នង​ការ​ បានលើក​ឡើង​ពី​បទ​ល្មើស​ដែល​កើត​មាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុង​សិរី​សោ​ភ័ណ សូម្បី​តែ​លោក​អភិបាល​ក្រុង​សិរី​សោភ័ណ​​​ក៏​​ទទួល​ស្គាល់​ដែរ ។​ ដូច្នេះ ​លោក​អធិការ​នគរ​បាល​ក្រុង​សិរី​សោភ័ណ​ គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​​ដាក់​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាបឱ្យ​ខាង​តែ​បាន​រាល់​បទ​ល្មើសដែល​កើត​មាន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ប្រសិន​បើ​នៅ​តែ​កើន​បទ​ល្មើស​ត​ទៅ​ទៀត សូម​លោក​អធិការ​ចុះ​ចេញ​ពី​តំណែង​ ទុក​ឱ្យ​​ជន​ល្មើសធ្វើ​អធិការ​ជំនួ​ស​វិញ​។ ចំពោះ​លោក​ប្រធាន​ការិ​យា​ល័យ​បំភ័ន្ត​​អក្ខរៈ នាយក​ដ្ឋាន​បំភ័ន្ត​អក្ខរៈ​ ក៏​មាន​បំណង​ដក​ចេញ​ពី​តំណែង​ដែរ​ ដោយ​សារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ខ្លួន​ ពិសេស​គឺ​ការ​បញ្ជូន​ព័ត៌​មាន​ទៅ​គេ​ហ​ទំព័រ ។

ក្នុង​ទិស​ដៅ​បន្ត​ទៅ​សប្តាហ៍​ក្រោយ​ លោក​ឧត្តម​សេនីយ៍​ស្នង​ការ បានណែ​នាំ​និងជំរុញ​ដល់​គ្រប់​បណ្តា​អង្គ​ភាព​ចំណុះ​ស្នង​ការ​ដ្ឋាន​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ជំនាញ​របស់​​ខ្លួន​ ពិសេស​ការ​ងារ​នគរ​បាល​ចរាចរ ត្រូវ​តែ​អនុវ​ត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចណ៍​ ព្រោះ​មួយ​រយៈ​នេះ​មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ស្លាប់ និង​របួស​ច្រើន​ណាស់ ។ ម្យ៉ាង​វិញ​ទៀត​ត្រូវ​បាញ់​ល្បឿន​​នៅ​ផ្លូវជាតិ​លេខ​៦​និង​លេខ​៥​ យ៉ាង​ហោច​ណាស់​ក៏​អ្នក​បើក​បរ​​រថយន្ត​ដឹង​ថា​ នគរ​បាល​ចរាចរបាញ់​ល្បឿន​ក៏​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​បន្ថយ​ល្បឿន​ដែល​​អាច​បញ្ចៀស​ការ​គ្រោះ​ថ្នាក់​ផង​ដែរ ។

ចំពោះ​បញ្ហា​អគ្គ​ិ​ភ័យ​ ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​នូវ​គ្រោះ​អគ្គិ​ភ័យ​ ប្រសិន​ជា​មានគោល​ការណ៍​​ត្រូវ​កោះ​អញ្ជើញ​ពួក​គាត់​មក​ធ្វើ​ការ​ណែ​នាំ​ ឬ​បង្រៀន​ពី​វិធី​បង្ការ និង​ចេះ​ពី​រ​បៀប​បាញ់​ទឹក​រឹត​តែ​ល្អ ។ គ្រប់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​-ក្រុង ត្រូវ​បន្ត​ចុះ​សៀវ​ភៅ​បញ្ជី​ស្នាក់​នៅ​(ក១) ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ឱ្យ​ឆាប់​បាន​ចប់​សព្វ​គ្រប់​ និង​ជំរុញ​ការ​ងារ​ភូមិ​-​ឃុំ​មាន​សុវត្ថិ​ភាព​ ។

ដោយ​ឡែក​ចំពោះ​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​ទាំង​៤ ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ និង​អំពើ​ភេរវ​កម្ម​ឆ្លង​ដែន ។ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ប្រគល់​ថ្នាំ​ចំនួន​៣០​មុខដល់​វរសេនា​តូច​ទាំង​៤​គឺ​វរ​សេនា​តូច​​លេខ​៩១១-៨៩១​-៨០៧​ និង​លេខ​៨១៥​ផង​ដែរ ៕