ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​បើក​ថ្នាំ​នៅ​ប្រទេស​ថៃ ស្រាប់តែ​ដួល​ស្លា.ប់​ភ្លាម

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែមករា​នេះ មាន​ករណី​មនុស្ស​ស្លាប់ នៅ​លើ​ទឹកដី​ប្រទេស​ថៃ ចំណុច​ជិត​កុងត្រូល​ទឹកដី​ប្រទេស​ថៃ (​នៅ​ចិញ្ចើម​ផ្លូវ​)…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែមករា​នេះ មាន​ករណី​មនុស្ស​ស្លាប់ នៅ​លើ​ទឹកដី​ប្រទេស​ថៃ ចំណុច​ជិត​កុងត្រូល​ទឹកដី​ប្រទេស​ថៃ (​នៅ​ចិញ្ចើម​ផ្លូវ​) ។

ជន​រង​គ្រោះ​មានឈ្មោះ សោម ណា​រិ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្រុក​កំណើត​រស់​ភូមិ​ស្វាយប៉ោ ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ។

ទីកំណើត​រស់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។
នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ជាប់​ប្រចាំ​កាយ ឧស្សាហ៍​ទៅ​បើក​ថ្នាំ​នៅ​ឯ​ប្រទេស​ថៃ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ដួល​ស្លាប់​នៅ​នឹង​កន្លែង ។ ក្រោយមក​ក្រុម​គ្រួសារ​សព្វ​បា​នរក​រថយន្ត​ដឹក​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ