ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​ទទួលខុសត្រូវ​នៃ​របប​កុំ​មុ​យ​នី​ស្តម្នាក់​ត្រូវ​ជាប់គុក​មួយ​ជីវិត

6 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អតីត​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​ត្រូវ​គេ​ចាប់ពង្រត់​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​រដូវក្តៅ​កន្លង​ទៅ កាលពី​ថ្ងៃ​ទី​២២ មក​រា ត្រូវ​បាន​តុលាការ​វៀតណាម​មួយ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ពុក​រលួយ​ក្នុង​ឱកាស​នៃ​សវនាការ​កាត់ទោស​មួយ ។ តាម​វ៉េបសាយ​ព័ត៌មាន​ផ្លូវការ VNEXPRESS ថា…

ប្រទេស​វៀតណាម ៖ អតីត​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​ត្រូវ​គេ​ចាប់ពង្រត់​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​រដូវក្តៅ​កន្លង​ទៅ កាលពី​ថ្ងៃ​ទី​២២ មក​រា ត្រូវ​បាន​តុលាការ​វៀតណាម​មួយ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ពុក​រលួយ​ក្នុង​ឱកាស​នៃ​សវនាការ​កាត់ទោស​មួយ ។

តាម​វ៉េបសាយ​ព័ត៌មាន​ផ្លូវការ VNEXPRESS ថា លោក TRINH XUAN THANH អតីត​មេដឹកនាំ​មួយ​រូប​នៃ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​ដឹកនាំ​ក្រុមហ៊ុន PETRO VIETNAM CONSTRUCTION ជា ក្រុមហ៊ុន​ប្រេង​រដ្ឋ​សំខាន់​មួយ​ត្រូវ​ទទួល​ការ​កាត់​ទោស​ដាក់គុក​១៤​ឆ្នាំ​ពី​បទ​គ្រប់គ្រង​ពុំ​បាន​ល្អ និង​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ពង្វាង​យក​ប្រាក់​យ៉ាងច្រើន ។ លោក​នឹង​ទទួល​ការ​កាត់ទោស​ជា​ថ្មី​ចាប់ពី​ថ្ងៃ​ទី​២៤ មក​រា ទៅ​សម្រាប់​​សវនាការ​កាត់ទោស​ទី​២​ពី​បទ​ពង្វាង​យក​ប្រាក់​ឯទៀត​ៗ ដែល​លោក​អាច​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត ។

បណ្តា​ចៅក្រម​វាយតម្លៃ​ថា លោក TRANH បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​រដ្ឋ និង​ថា ការ​កាត់ទោស​នេះ​នឹង​ជា​ការ​ព្រមាន​សម្រាប់​ពល​រដ្ឋ​វៀតណាម​ទាំងឡាយ​ណា ដែល​រំលោភ​បំពាន​អំណាច និង​រំលោភច្បាប់​ស្តី​ពី​អំពើ​ពុក​រលួយ ។

ទន្ទឹម​នឹង​ការ​ចោទប្រកាន់​នានា​ប្រឆាំង​លោក TRANH អតីត​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​មួយ​រូប លោក DINH LA THANG ត្រូវ​កាត់ទោស​ដាក់គុក​១៣​ឆ្នាំ ។ សាលក្រម​កាត់ទោស​ក៏​ត្រូវ​ប្រកាស​ប្រឆាំង​អតីត​អ្នក​ទទួលខុសត្រូវ​ក្បាលម៉ាស៊ីន​រដ្ឋ​២០​នាក់​ទៀត​ទាក់ទង​នឹង​សវនាការ​កាត់ទោស​នោះ​ដែល​បិទ​មិន​ឱ្យ​សារព័ត៌មាន​បរទេស​ចូល ហើយ​ដែល​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា នោះ​ជា​និមិត្តរូប​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ​របស់​បណ្តា​មន្ត្រីជាន់ខ្ពស់ ។

លោក TRINH XUAN THANH ត្រូវ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​បណ្តា​ជនប្រដាប់អាវុធ​ក្នុង​ឧទ្យាន​សាធារណៈ​មួយ​នៃ​ទីក្រុង​ប៊ែ​រ​ឡាំង ដែល​តាម​អា​ល្លឺ​ម៉​ង់​ថា ទ​ង្វើ​បែប​នេះ​អាច​នាំ​ឱ្យ​មាន​វិបត្តិ​ការទូត​មួយ​រវាង​ប្រទេស​ទាំង​២ ។

ក្រុង​ហាណូយ​បដិសេធ​ជា​និច្ច​ថា ពុំ​បាន​ចាប់ពង្រត់ ហើយ​អះអាង​ថា រូបគេ​វិល​មក​កាន់​វៀតណាម​ដោយ​ចិត្ត​ឯង ។

មេធាវី​របស់​លោក TRINH XUAN TANG លោកស្រី PETRA SCHLAGENHAUF សញ្ជាតិ​​អា​ល្លឺ​ម៉​ង់​ពុំ​ត្រូវ​អនុញ្ញាត​ឱ្យមក​កាន់​វៀតណាម​សម្រាប់​សវនាការ​កាត់ទោស​រូបគេ​ឡើយ ។ លោកស្រី​អះអាង​ថា នីតិវិធី​នេះ​ពុំ​គោរព​នីតិរដ្ឋ ហើយ​អំពាវនាវ​ដល់​ក្រុង​ប៊ែ​រ​ឡាំង​ឱ្យ​បន្ត​ការ​គាបសង្កត់ ដើម្បី​ឱ្យ​កូនក្តី​លោកស្រី​អាច​វិល​មក​កាន់​អា​ល្លឺ​ម៉​ង់​វិញ ។

មុន​ពេល​មក​រស់នៅ​និរទេស​ឯ​ប្រទេស​អា​ល្លឺ​ម៉​ង់ លោក TRINH XUAN TANH មាន​ជីវភាព​ហ៊ឺហា​ខ្លាំង​នៅ​វៀតណាម​ដូច​អ្នក​ទទួលខុសត្រូវ​នៃ​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​ច្រើន​រូប​ទៀត​ដែរ ។ ក៏​ប៉ុន្តែ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ បណ្តា​រូបភាព​លោក​កំពុង​តែ​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​គេ​កត់សម្គាល់ និង​ធ្វើ​ឱ្យ​លោក​ជួប​ការ​លំបាក ។ រូបភាព​ទាំងនោះ​ផ្សាយ​តាមសារព័ត៌មាន​ក្នុងស្រុក​ធ្វើ​ឱ្យ​លោក​ក្លាយជា​ជនសង្ស័យ​ឆ្លៀត​រក​ប្រយោជន៍​ដោយ​សម្ងាត់ ដោយសារ​តួនាទី​របស់​លោក​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ពុក​រលួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ