ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រេ​ស​ជួយ​ឱ្យ​អ្នក​ផ្តោតអារម្មណ៍លើ​ផ្នែក​មួយ​ដែល​ល្អ​ប្រសើរ

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​បង្ហាញ​ថា ស្ត្រេ​ស​អាច​មានការ​ទាក់ទង​នឹង​បទ​ពិសោធន៍​អវិជ្ជមាន ប៉ុន្តែ​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល វា​ជួយ​មនុស្ស​ឲ្យ​មានការ​ផ្តោតអារម្មណ៍​លើ​ផ្នែក​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​របស់​រឿង​ទាំង​អស់នោះ ។ លោកស្រី​ម៉ា​រ៉ា ម៉ា​ធឺ ( Mara Mather)…

ការ​សិក្សា​មួយ​បង្ហាញ​ថា ស្ត្រេ​ស​អាច​មានការ​ទាក់ទង​នឹង​បទ​ពិសោធន៍​អវិជ្ជមាន ប៉ុន្តែ​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល វា​ជួយ​មនុស្ស​ឲ្យ​មានការ​ផ្តោតអារម្មណ៍​លើ​ផ្នែក​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​របស់​រឿង​ទាំង​អស់នោះ ។

លោកស្រី​ម៉ា​រ៉ា ម៉ា​ធឺ ( Mara Mather) នៅ​សាកលវិទ្យាល័យ​នៃ​រដ្ឋ​កាលី​ហ្វ៊័​នី​ញ៉ា និង​ជា​អ្នកចូលរួម​តាក់តែង​នូវ​ការ​សិក្សា​នេះ​ជាមួយនឹង​នី​កូ​លអ ឡាយ​ហល ( Nicole R.Lighthall) បាន​និយាយ​ថា ស្ត្រេ​សគឺ​ហាក់ដូចជា​អាច​ជួយ ឲ្យ​មនុស្ស​រៀន​ពី​ប្រតិកម្ម​ជា​វិជ្ជមាន​នេះ ។

កំណត់​ត្រា​នៃ​គោលដៅ​បច្ចុប្បន្ន​នៅ​ក្នុង​វិទ្យាសាស្ត្រ​ចិត្តវិជ្ជា​បាន​រាយការណ៍​ថា នៅ​ពេល​ដែល​មនុស្ស​មាន​ស្ត្រេ​ស កំពុង​សម្រេចចិត្ត​ដ៏​ពិបាក​មួយ ពួក​គេ​អាច​នឹង​កាន់តែ​យក​ចិត្ត​ទុកដាក់​ទៅ​នឹង​ភាព​វិជ្ជមាន​នៃ​ជំរើស ដែល​ពួក​គេ​កំពុង​ពិចារណា និង​មិនសូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​អវិជ្ជមាន​នៃ​វា​នោះ​ទេ ។

ដោយ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​សាកលវិទ្យាល័យ​ម៉ា​ធ័​រ និយាយ​ថា កាល​បើ​នរណា​ម្នាក់​កំពុង​សំរេចចិត្ត​ថា តើ​គេ​គួរ​ទទួលយក​ការងារ​ថ្មី​ដែរ ឬទេ ? និង​កំពុង​មាន​អារម្មណ៍​ថា ស្ត្រេ​ស​ដោយសារ​តែ​ការ​សម្រេចចិត្ត​នេះ​អាច​នឹង​ថ្លឹងថ្លែង​ពី​ការ​កើនឡើង​នៃ​ប្រាក់ខែ​បាន​ច្រើន​ជាង ការ​គិត​ក្នុង​ផ្លូវ​អាក្រក់​ពី​ការ​ផ្លាស់​ប្តូរ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ