ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឱ្យ​ពលរដ្ឋ​​ជា​ច្រើន​ត្រូវ​ភៀសខ្លួន​ចេញ​ពី​លំនៅ​ឋាន

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​ត្រួតពិនិត្យ​មនុស្ស​ចូល​​ប្រទេស​របស់​កូ​ឡុំ​ប៊ី​បាន​ថ្លែង​ថា ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ចូល​ប្រទេស​ប្រហែល​៥៥០.០០០​នាក់ កើនឡើង​ប្រហែល​៦២%​ពី​អំឡុង​ពេល​៦​ខែ​កន្លង​មក ភាគ​ច្រើន​ជា​អ្នក​លួច​ឆ្លង​ដែន​គេច​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតឡើង​នៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។ អាជ្ញាធរ​បាន​ផ្តល់​ជំនួយ​ផ្នែក​មនុស្សធម៌​ទៅ​លើ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​មាន​បណ្តោយ​ប្រហែល​២.២០០​គីឡូម៉ែត្រ​ដោយ​ការ​ចែក​ស្បៀងអាហារ​ឱសថ និង​សាងសង់​ជំរំ​បណ្តោះអាសន្ន​ដល់​ពួក​គេ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គភាព​ត្រួតពិនិត្យ​មនុស្ស​ចូល​​ប្រទេស​របស់​កូ​ឡុំ​ប៊ី​បាន​ថ្លែង​ថា ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ចូល​ប្រទេស​ប្រហែល​៥៥០.០០០​នាក់ កើនឡើង​ប្រហែល​៦២%​ពី​អំឡុង​ពេល​៦​ខែ​កន្លង​មក ភាគ​ច្រើន​ជា​អ្នក​លួច​ឆ្លង​ដែន​គេច​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតឡើង​នៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

អាជ្ញាធរ​បាន​ផ្តល់​ជំនួយ​ផ្នែក​មនុស្សធម៌​ទៅ​លើ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​មាន​បណ្តោយ​ប្រហែល​២.២០០​គីឡូម៉ែត្រ​ដោយ​ការ​ចែក​ស្បៀងអាហារ​ឱសថ និង​សាងសង់​ជំរំ​បណ្តោះអាសន្ន​ដល់​ពួក​គេ ។

ចំនួន​ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​បាន​ទទួល​ប័ណ្ណ​ឆ្លង​ដែន​យ៉ាង​ស្របច្បាប់​ពី​រដ្ឋា​ភិបាល​កូ​ឡុំ​ប៊ី ដើម្បី​ទៅ​ទិញ​ទំនិញ​ត្រង់​ច្រកចេញ​-​ចូល​មាន​ប្រហែល​១​លាន​នាក់ ។

តួលេខ​នៃ​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​នេះ​ជា​មធ្យម​ចូល​ក្នុង​ប្រទេស​មួយ​ថ្ងៃ​ប្រហែល​៣៧.០០០​នាក់ កាលពី​ឆ្នាំ​មុន ។

ចំណែក​លោក​អាវ​តូ​នី​ញ៉ូ គូ​តេ​រ៉េ​ស អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ បាន​ថ្លែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា UN​បាន​សម្តែង​ក្តី​ត្រេកអរ និង​យល់ព្រម​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ដែល​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​បណ្តោះអាសន្ន​ដល់​ជនភៀសខ្លួន​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​បាន​ព្យាករ​ថា អត្រា​អតិផរណា​សាច់ប្រាក់​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ក្នុងឆ្នាំនេះ​អាច​ឡើង​ខ្ពស់​ដល់​២.៣០០%​ដោយ​កើន​លើស​ប្រហែល​៨​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​មាន​ប្រហែល​២៧៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ