ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់គេច​វេះ​​មិនមង្គលការ ព្រោះ​​តែគោ

6 ឆ្នាំ មុន

នាង​ Selvarani Kanagarasu ​អាយុ​៤៨​ឆ្នាំ​ បាន​គេចវេះ​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ព្រោះតែ​នាង​ស្រលាញ់​គោ ។ នាង ​Selvarani ​ជា​អ្នកស្រុក​នៅ​រដ្ឋ​ថា ​មី​ល​ណា​ឌូ…

នាង​ Selvarani Kanagarasu ​អាយុ​៤៨​ឆ្នាំ​ បាន​គេចវេះ​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ព្រោះតែ​នាង​ស្រលាញ់​គោ ។

នាង ​Selvarani ​ជា​អ្នកស្រុក​នៅ​រដ្ឋ​ថា ​មី​ល​ណា​ឌូ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​សម្រេចចិត្ត​ជ្រើស​យក​គោ​ជំនួស​ការ​រៀប​អាពាហ៍ពិពាហ៍ ខណៈ​កាលពី​នៅ​ក្មេង​នាង​ចង់​ដើរ​តាម​គន្លង​របស់​ឪពុក និង​លោកតា ដោយ​ចិញ្ចឹម​គោ​ទុក​ប្រកួតប្រជែង​នៅ​ក្នុង​ពិធី​ «ចាល​​លី​ខាត់ទូ​»​ជា​កីឡា​ប្រពៃណី​តាម​បែប​បុរាណ​មាន​ប្រវត្តិ​ប្រហែល​២០០០​ឆ្នាំ​មក​ហើយ ។

ប្រពៃណី​នេះ​ចាប់ផ្តើម​កើតឡើង​ក្នុងអំឡុងពេល​ច្រូតកាត់​នៅ​ខែមករា ដោយ​បុរស​ប្រកួត​គ្នា​ដេញចាប់​គោ​យក​រង្វាន់​ដែល​គេ​ចង​ភ្ជាប់​នៅ​ស្នែង​របស់​វា ។ ប្រសិនបើ​បុរស​ទាំងអស់​មិន​អាច​យក​រង្វាន់​ពី​ស្នែងគោ​បាន​ទេ គោ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ជា​ប្រពៃណី​នេះ ។ ក្នុង​ពេល​ប្រកួត​ខ្លះ​ត្រូវ​គោ​ជាន់​បណ្តា​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់ ចំណែក​ទស្សនិកជន​ជា​ច្រើន​នាក់​ពិការ ឬ​របួស​ជាដើម ។

នាង​Selvarani​ចិញ្ចឹម​គោ​ប្រៀប​ដូច​ជា​កូន​ដោយ​ស្នង​ពី​ចាស់ទុំ​រហូត​ដល់​បងប្រុស ។ នៅ​ពេល​បងប្រុស​គ្មាន​ពេល​ថែទាំ​គោ​បាន​ល្អ រូប​នាង​សម្រេច ចិត្ត​ថែទាំ​ជំនួស ។ គោ​របស់​នា ង​ឈ្មោះ​«Ra mu»​អាយុ១៨​ឆ្នាំ ជា ជា​ជា​ច ជ​ជា​គោ​ប្រ​វ ត្តិ​សាស្ត្រ​នៅ​ក្នុង ពិធី​បែប​បុរាណ​នេះ ព្រោះ​វាទ​ទួល​ជ័យជម្នះ​ចំនួន​៥​លើក​ពី​ការ​ប្រកួត​៧​លើក​បាន​ទទួល​រង្វាន់​ជា​ក្រណាត់​សូត្រ​«​សារី​» និង​ដណ្តើម​បាន​មេដាយមាស​សម្រាប់​ម្ចាស់ ។

នាង​Selvarani​បញ្ជាក់​ថា​«Ramu​កូនប្រុស​របស់ខ្ញុំ​ឈ្នះ​បាន​រង្វាន់​យ៉ាងច្រើន ប៉ុន្តែ​អ្វី​ដែល​សំខាន់​វា​ដណ្តើម​បាន​នូវ​ពានរង្វាន់​កិត្តិយស​ឱ្យ​ក្រុម​គ្រួសារ វា​ជា​គោ​គួរ​ឱ្យ​ស្រឡាញ់​យ៉ាង​ក្រៃ​លែង​» ។

ការ​ជ្រើស​យក​ការ​ចិញ្ចឹម​Ramu​ជំនួស​ការ​រៀប​ការ​គឺជា​រឿង​ចម្លែក​មួយ​នៅ​ទី​ជនបទ​របស់​​ឥណ្ឌា ។ នាង​បញ្ជាក់​ថា​«​លើក​ដំបូង​បងប្អូន​ញាតិ​មិត្ត និង​ក្រុម​គ្រួសារ​មិន​ពេញចិត្ត​ទេ ប៉ុន្តែ​ជា​ចុង​ក្រោយ​ទទួលស្គាល់​លើ​ការ​សម្រេចចិត្ត​របស់ខ្ញុំ ។ ខ្ញុំ​បាន​ឧទ្ទិស​ខ្លួនឯង​សម្រាប់​ការ​ចិញ្ចឹម​គោ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ និង​អ្នកស្រុក​ដទៃ​ទៀត​ចាប់អារម្មណ៍​ព្រោះ​នាង​ខ្ញុំ​បាន​ថែទាំ​គោ រួម​ទាំង​រង្វាន់​គួរ​ជាទី​គាប់ចិត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ