ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង សូ​ណា ថា​ «ភាព​សិច​ស៊ីកន្លង​មក​នៅ​ស្ទើរ​ ចង់​លើស​នេះ»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​សេង សូ​ណា ចាត់​ទុក​ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​កន្លង​មក​ថា នៅ​ស្ទើរ ហើយ​ចង់​លេងខ្លួន​សិច​ស៊ី​ជាង​នេះ​ទៀត ។ ឈុត​សម្លៀក​បំពាក់​ដែល​សេង សូ​ណា​គ្រង​ក្នុង​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ កញ្ញា​សេង សូ​ណា ចាត់​ទុក​ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​កន្លង​មក​ថា នៅ​ស្ទើរ ហើយ​ចង់​លេងខ្លួន​សិច​ស៊ី​ជាង​នេះ​ទៀត ។

ឈុត​សម្លៀក​បំពាក់​ដែល​សេង សូ​ណា​គ្រង​ក្នុង​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​២១ មក​រា ២០១៨ ចំហ​បង្ហាញ​សម្រស់​គល់​ទ្រូង​របស់​នាង​គាប់​ភ្នែក​បុរស ។ នា​រាត្រី​នោះ​សេង សូ​ណា​សប្បាយ​រីករាយ​ណាស់​ព្រោះ​ភ្ញៀវ​ជា​ច្រើន​ចូលរួម ដោយ​ខ្លះ​ចំណាយ​ពេលវេលា​ស្កាត់​ពី​នាយ​រហូត​ដល់​ផ្ទះ​របស់​នាង​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​ខួបកំណើត ។

សេង សូ​ណា ធ្វើ​ពិធី​ខួបកំណើត តែ​សុំ​លាក់​អាយុ ។ នាង​ធ្វើ​ឡើង​ក្នុង​ន័យ​ជួបជុំ​មិត្តភក្តិ បងប្អូន គ្រួសារ ។ ឆ្នាំ​នេះ​នាង​រៀបចំ​អញ្ជើញ​ភ្ញៀវ​ប្រមាណ​ពី​២០០​ទៅ​៣០០​នាក់ ។

មហាជន​យល់​ថា សេង សូ​ណា ជាតា​រា​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី តែ​នាង​និយាយ​ថា​«បែប​នេះ​នៅ​ស្ទើរ ដោយ​នាង​ខ្ញុំ​មានចិត្ត​ចង់​បង្ហាញ​ឱ្យ​ខ្លាំង​ជាង​នេះ​ទៀត ។ មូលហេតុ​មក​ពី​យល់​ថា​យើង​នៅ​ក្មេង បើ​ចាស់​ទៅ​ផុត​ឱកាស គ្មាន​អ្នក​ណា​មើល​ទេ មាន​តែ​ហួស​ពេល​អ៊ី​ចឹ​ង​មាន​អ្វី​ប្លែក​ធ្វើ​ឱ្យ​ហើយ គ្មាន​ណា​មក​មក​ស្ទាប​សាច់​យើង​ក្រៅពី​ប៉ះ​តែ​រូបថត​ប៉ុណ្ណោះ​» ។

មួយ​ឈុត​ចុង​ក្រោយ​ដែល​សេង សូ​ណា បាន​ស្លៀក​ក្រោយ​ពិធី​កាត់​នំ​ស្រស់​ស្អាត​ណាស់​​ដែរ ។ ឈុត​ខ្មៅ​ចុង​ក្រោយ​នេះ​ហាក់​ពិសេស​ជាង​ឈុត​ទី​២ ព្រោះតែ​នាង​បង្ហាញ​សម្រស់​ដើមទ្រូង​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​បានឃើញ​យ៉ាង​ពេញភ្នែក ។ មួយ​ឈុត​នេះ​កាន់តែ​ធ្វើ​ឲ្យ​សូ​ណា​បន្ត​គ្រង​តំណែង​ជាតា​រា​សិច​ស៊ី ខណ​:​ដែល​នាង​ប្រកាស​ថា​គ្រាន់តែ​សិច​ស៊ី​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន គឺ​នាង​មិន​ខ្លាច​ការ​រិះគន់​ទេ ។ មួយ​ឈុត​ចុង​ក្រោយ​ជា​ការ​ចាត់ចែង​ដោយ​ផ្ទាល់​របស់​នាង ហើយ​បើ​ទោះជា​មិន​មាន​តម្លៃ​កប់​ពពក តែ​នាង​ពេញចិត្ត​ក្នុង​ការ​ប្រើប្រាស់​នៅ​ថ្ងៃ​ពិសេស​សម្រាប់​ពិ​ធីសប្បាយ​ៗ​ជាមួយ​ភ្ញៀវ​ក្នុង​ពិធី ។

សេង សូ​ណា ឲ្យ​ដឹង​ថា កន្លង​មក​នាង​ត្រូវ​ផលិតករ​បរទេស​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង​ឈុត​ស្នេហា​រោលរាល​ក្នុង​សាច់​រឿង​មួយ ។ នាង​និយាយ​ថា «​មិន​អន់ចិត្ត​ទេ​ដែល​ត្រូវ​ខាង​បរទេស​ឱ្យ​ថត​សម្តែង​បែប​រោលរាល មាន​តែ​ខំប្រឹង​ឱ្យ​ខ្លាំង​ជា​មុន​ទៀត ព្រោះ​ទាន់​នៅ​ស្អាត ក្មេង បើ​ចាស់​ទៅ​ក៏​គ្មាន​អ្នក​ណា​មក​មើល​យើង​ដែរ ហើយ​គេ​ក៏​មិន​មក​ប៉ះ​យើង​ផ្ទាល់​ដែរ បាន​តែ​ប៉ះ​តាម​រយៈ​រូបថត​» ។

ខួបកំណើត​លើក​នេះ​សេង សូ​ណា ឱ្យ​ដឹង​ថា នាង​ធ្វើ​ពិធី​ល្មម​ទេ ក្នុង​បំណង​ឱ្យ​រក​ស៊ីលូតលាស់​និង​ប្រកបដោយ​សេចក្តីសុខ​ទាំង​ខ្លួនឯង និង​ក្នុង​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ