ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំជឿ! គ្មានអ្នកណាថ្លើមធំវាយបំបាក់.ក​អ្នកតា​ស្រុះ​ទេ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ធ្វើ​ឱ្យ​អាជ្ញាធរ​ក្នុង​ក្រុង​សែន​មនោ​រម្យ ចាត់​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ស្រាវជ្រាវ ករណី​ដែល​ល្បី​ត​ៗ​គ្នា​ថា រូបសំណាក​អ្នកតា​ស្រុះ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដ៏​ពូកែ​ល្បីល្បាញ​ប្រចាំ​ខេត្តត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​ក​ជា​លើក​ទី​ពីរ…

ខេត្តមណ្ឌលគិរី ៖ នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ធ្វើ​ឱ្យ​អាជ្ញាធរ​ក្នុង​ក្រុង​សែន​មនោ​រម្យ ចាត់​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ស្រាវជ្រាវ ករណី​ដែល​ល្បី​ត​ៗ​គ្នា​ថា រូបសំណាក​អ្នកតា​ស្រុះ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដ៏​ពូកែ​ល្បីល្បាញ​ប្រចាំ​ខេត្តត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​ក​ជា​លើក​ទី​ពីរ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​ភ្នំ​ដោះ​ក្រមុំ​ភ្លាម​ៗ ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ស្រុះ​នៅ​លើ​ភ្នំ​ដោះ​​ក្រមុំ​នោះ បានឱ្យ​ដឹង​ថា មិន​មាន​ករណី​វាយ​បំផ្លាញ​ណាមួយ​កើតឡើង​ទេ ។

លោក​និយាយ​ថា​គឺ​ពួក​ជន​បំពុលបរិយាកាស បាន​ធ្វើការ​បង្ហោះ​រូបភាព​ចាស់​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៦ ខណៈ​ដែល​រូប​សំណាក​​ត្រូវ​ជន​វិកលចរិត​វាយ​បាក់ដៃ និង​ក្បាល​ឱ្យទៅ​បណ្តាញ​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ទើប​ពេល​នោះ​ថ្នាក់ដឹកនាំ​បាន​បញ្ជា​ភ្លាម​ៗ​ឱ្យ​កម្លាំង​ចុះ​ពិនិត្យ​មើល​ជា​បន្ទាន់ ។លោក​អធិការ​បន្ត​ថា សកម្មភាព​ខាងលើ​នេះ​គឺជា​ចេតនា​អាក្រក់​មួយ ដែល​ក្រុម​ជន​សង្គម​ងងឹត​បាន​បង្កើត​ឡើង​ដើម្បី​បង្កចលាចល​និង​ជា​ការ​មើល​ស្រាល​ដល់​មន្ត្រី​កងកម្លាំង ដែល​បាន​និង​កំពុង​ខិតខំ​ធ្វើការ​យាមល្បាត ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

លោក​អធិការ​ក្រុង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ទាំងអស់ កុំ​មាន​ក្តី​មន្ទិល​ទាក់ទិន​ពាក្យ​ចចាមអារ៉ាម​ថា មាន​គេ​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ ព្រោះ​ជា​ព័ត៌មាន​មិន​ពិត ដ្បិត​រូបសំណាក​នៅ​ល្អ​ស្អាត និង​អាច​ឱ្យ​បងប្អូន​បន់ស្រន់​បាន​គ្រប់ពេលវេលា​ដូច​មុន ៕ ​

អត្ថបទសរសេរ ដោយ