ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​សែន​រំភើប​របស់​នារី​ម្នាក់ក្នុង​រាត្រី​មួយ

6 ឆ្នាំ មុន

បាន​រៀប​ការ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​គឺជា​ក្តី​ស្រមៃ​របស់​នារី​ទូទៅ ។ សម្រាប់​នារី​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ទទួល​ក្តី​រំភើប​រីករាយ​ខ្លាំង​ពី​គូស្នេហ៍ ដោយ​គេ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​ខួបកំណើត ដោយ​ការ​ភ្ជាប់ពាក្យ និង​សុំ​រៀប​ការ​ក្នុង​រាត្រី​តែ​មួយ ។ នាង​Nicole Carfagna​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ​៣២​ឆ្នាំ​បានដឹង​ថា​លោក​Danny Rios​ជា​គូស្នេហ៍​នឹង​មាន​គម្រោង​នាំ​នាង​ទៅ​ដើរ​កម្សាន្ត…

បាន​រៀប​ការ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​គឺជា​ក្តី​ស្រមៃ​របស់​នារី​ទូទៅ ។ សម្រាប់​នារី​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ទទួល​ក្តី​រំភើប​រីករាយ​ខ្លាំង​ពី​គូស្នេហ៍ ដោយ​គេ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​ខួបកំណើត ដោយ​ការ​ភ្ជាប់ពាក្យ និង​សុំ​រៀប​ការ​ក្នុង​រាត្រី​តែ​មួយ ។

នាង​Nicole Carfagna​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ​៣២​ឆ្នាំ​បានដឹង​ថា​លោក​Danny Rios​ជា​គូស្នេហ៍​នឹង​មាន​គម្រោង​នាំ​នាង​ទៅ​ដើរ​កម្សាន្ត និង​ប៉ាន់​ស្មានថា​ត្រូវ​ទៅ​ភាគ​ខាងជើង ព្រោះ​រូបគេ​និយាយ​តែ​រឿង​អាកាសធាតុ​ត្រជាក់ ប៉ុន្តែ​បែរជា​មានរឿង​ដ៏​រំភើប​រីករាយ​ខ្លាំង​មួយ​កើតឡើង​ពី​ការ​រៀបចំ​របស់​គេ ។

នៅ​ថ្ងៃ​ខួបកំណើត​ពេល​នាង​ត្រឡប់​ទៅ​ដល់​ផ្ទះ​សង្កេត​ឃើញ​មាន​ពន្លឺភ្លើង​តុបតែង​យ៉ាង​ស្រស់​ត្រកាល ។ ភ្លាម​នោះ​លោក​Danny​បាន​ដឹក​ដៃ​Nicole​ទៅ​សួន​ខាងក្រោយ​ផ្ទះ ដោយ​នៅ​ទីនោះ​មាន​មិត្តភក្តិ និង​សមាជិក​ក្រុម​គ្រួសារ​នៅ​ជុំ​គ្នា ។ នៅ​មុខ​មនុស្ស​ជា​ច្រើន​​លោក​Danny​បាន​លុតជង្គង់​សុំ​ភ្ជាប់ពាក្យ និង​សុំ​នាង​រៀប​ការ ។ វា​ជា​បរិយាកាស​ដ៏​សែន​រំភើប​រីករាយ​អស្ចារ្យ​មួយ​ក្នុង​ជីវិត ។

នាង​Nicole​បាន​ថ្លែង​ពី​រាត្រី​ដ៏​សំខាន់​នោះ​ថា​«​ពួក​យើង​បាន​អង្គុយ​នៅ​លើ​គ្រែ និង​សា​សង​គ្នា​ដោយ​Danny​បាន​បញ្ជាក់​ថា ប្រសិនបើ​អាច​យើង​រៀប​ការ​នៅ​យប់​នោះ ហើយ​ពួក​យើង​រស់នៅ​រួម​គ្នា​ជា​ប្តី​ប្រពន្ធ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ