ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោភា ទេពី ឆ្លង​ផុត​មួយ​វគ្គ​ទៀត​ឆ្ពោះទៅ​វគ្គ​សំខាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៨ ទូរទស្សន៍​ហង្ស​មាស​បាន​ចាក់​ផ្សាយ​កម្មវិធី Cambodian Idol ក្នុង​វគ្គ​ទី​២​ឬ Theater…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៨ ទូរទស្សន៍​ហង្ស​មាស​បាន​ចាក់​ផ្សាយ​កម្មវិធី Cambodian Idol ក្នុង​វគ្គ​ទី​២​ឬ Theater Round ។ ចំពោះ​បេ​ក្ខ​នារី​ញឹ​ម សួន​សោភា​ទេពី ឬ​សោភា ទេពី បាន​ឆ្លង​ផុត​វគ្គ​នេះ ។ យប់​នោះ​នាង​ច្រៀង​ជា​ក្រុម​មាន​គ្នា​៤​នាក់ ហើយ​តម្រូវ​ឲ្យ​នាង​ប្ដូរ​តុង​សំឡេង​ឲ្យ​ស៊ី​នឹង​បេ​ក្ខ​នារី​៣​នាក់​ផ្សេង​ទៀត ។

បេ​ក្ខ​នារី​សោភា ទេពី បាន​ប្រឡង​ចម្រៀង​វគ្គ​ថ្មី​ជា​ក្រុម​៤​នាក់ ហើយ​គណៈកម្មការ​ដាក់​ពិន្ទុ​សុទ្ធតែ​និយាយ​ថា​នាង​ច្រៀង​បាន​ល្អ ។ តារាចម្រៀង​ទាំង​៤​នាក់​ដែល​ជា​គណៈ​កម្ម​ការ និយាយ​ថា​បេ​ក្ខ​នារី​ទាំង​៤​នាក់ មាន​ភាពល្អ​ប្រសើរ​ម្យ៉ាង​ម្នាក់ ។ សំឡេង​ច្រៀង​ល្អ​ម្យ៉ាង​ម្នាក់ ។ ពួក​នាង​ហាត់​២៤​ម៉ោង​អត់ងងុយ​ដូច​គ្នា តែ​ការណ៍​ពិត​ចេញ​មក​ពេល​ប្រឡង​គឺ​កម្លាំង​សំឡេង​មាន​ដូច​គ្នា ចែក​ដាច់ ស្តាប់​ទៅ​ចូល​ត្រចៀក ។ ដូចនេះ​ពិតជា​សក្តិ​សម​ការ​ចង់បាន​ក្នុង​កម្មវិធី​មែន ។

លទ្ធផល​ប្រកាស បន្ទាប់​ពី​ច្រៀង​រួម​គ្នា​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​សន្យា​មុន​គេង​»​ជា​បទ​របស់​ឱ​ក សុ​គ​ន្ឋ​កញ្ញា មក សោភា ទេពី​បាន​ជាប់​ឡើង​ទៅ​វគ្គ​បន្ត ។ សោភា ទេពី ក្នុង​ពេល​ច្រៀង​រួម​គ្នា​៤​នាក់ ដើម្បី​ឲ្យ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​បន្ត គឺ​នាង​បញ្ចេញ​ស្ទីល​ច្រៀង​បាន​ល្អ​ក្នុង​ក្រុម ទោះបី​សមាជិក​ខ្លះ​ពិបាក​បន្ទាប និង​ដំឡើង​តុង​សំឡេង​ឲ្យ​ស៊ីសង្វាក់​គ្នា​ក្តី ។ សោភា ទេពី​ជាប់​ទៅ​កាន់​វគ្គ​បន្ត ដែល​នឹង​ប្រកួតប្រជែង​នៅ​ស​ប្ដា​ហ៍​ក្រោយ ។

កម្មវិធី​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​ឆ្នាំ​នេះ​ជារ​ដូ​ល​កាល​ទី​៣​ហើយ​របស់​ទូរទស្សន៍​ហង្ស​មាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ