ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នៅ​ខេត្តតាកែវ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​គណៈអធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​អប់រំ យុវជន…

ខេត្តតាកែវ ៖ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​គណៈអធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តតាកែវ​ថ្មី កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​លោក អ៊ូច ភា អភិបាលរង​ខេត្ត​។

លោក ឡោ វី​រិ​ទ្ធ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ថ្មី​ជំនួស​លោក​ស៊ីវ សុ​ខន ដែល​ត្រូវ​ចូល​និវត្តន៍ ។ ការ​ប្រកាស់​តែងតាំង​នេះ រៀបចំ​ធ្វើ​ឡើង នៅ​សាល​ប្រជុំ​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន -​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​អភិបាល​-​អភិបាលរង​ក្រុង​- ស្រុក និង​មន្ត្រី​អប់​រំជា​ច្រើន ។

លោក​ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​តែ​រួម​សហការ​គ្នា​ឲ្យ​បាន​ល្អ ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ព្រោះ​វិស័យ​អប់​រំជា​វិស័យ​មួយ​សម្រាប់​បង្ហាត់បង្រៀន​ដល់​កូនចៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​ទំ​លៀម​ទំលាប់​ប្រពៃណី និង​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​តែ​សហការ​គ្នា​ចុះ​តាមដាន​ដល់​លោកនាយក​សាលា​តាម​វិទ្យាល័យ ឬ​បឋម​សិក្សា ព្រោះ​កុំ​ឲ្យ​ស៊ីប្រាក់​រដ្ឋ ហើយ​បែរជា​មិន​មក​បង្រៀន ហើយ​ទៅ​ធ្វើ​ការងារ​ផ្សេង ។ បញ្ហា​នេះ​សូមកុំ​ឲ្យ​មាន​ឲ្យ​សោះ តែបើ​ខាង​ក្រសួង​ដឹង ហើយ​បែរជា​ខាង​ប្រធាន​មន្ទីរ​បែរជា​មិនដឹង​ទៅ​វិញ ក្រសួង​នឹង​មាន​វិធានការ​ដល់​ប្រធាន​មន្ទីរ​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ