ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មាសឪពុក​នៅ​ទីណា? ត្រឡប់​មក​ផ្ទះ​វិញ​កូន !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​កាន់​រូបថត​១​សន្លឹក​តាម​ស្វែងរក​កូនប្រុស​ជាទី​ស្រឡាញ់​​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​មិនដឹង​ថា ទៅ​ទីណា​ឡើយ ។ បន្ទាប់​ពី​តាម​រក​គ្រប់​ទីកន្លែង​មិន​បានឃើញ​កូន​នោះ បុរស​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​កាន់​រូបថត​១​សន្លឹក​តាម​ស្វែងរក​កូនប្រុស​ជាទី​ស្រឡាញ់​​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​មិនដឹង​ថា ទៅ​ទីណា​ឡើយ ។ បន្ទាប់​ពី​តាម​រក​គ្រប់​ទីកន្លែង​មិន​បានឃើញ​កូន​នោះ បុរស​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​កូនប្រុស​គាត់​ផង ។

បុរស​ចំណាស់​ខាងលើ​នោះ​ឈ្មោះ ឃុន គឹ​ម​សុង អាយុ​៥៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មានស្រុក​កំណើត​នៅ ភូមិ​ព្រែក​ល្ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​បាត់​កូនប្រុស​ម្នាក់​ឈ្មោះ សុង វិសាល អាយុ​១៧ ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក្មេង​ប្រុស​ខាងលើ​បាន​មក​ស្នាក់​នៅ​ជា​ម្តាយធំ នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ឪពុក​បាន​រៀបរាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​គាត់ និង​ប្រពន្ធ​បាន​ស្នាក់​នៅ​ឯ​ក្រុង​តា​ខ្មៅ និង​បាន​ប្រកប​របរ​រកស៊ី​នៅ​ទីនោះ​ហើយ​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ធ្លាប់​បួស​ជា​សាមណេរ​បាន​២​វស្សា ។ លុះ​សឹក​បាន​សិក្ខាបទ​មក គាត់​បាន​យក​កូនប្រុស​ទៅ​ផ្ញើរ​ឲ្យ​ស្នាក់​នៅ​ជាមួយ​ម្ដាយធំ​របស់​គេ​ដែល​ត្រូវជា​បងស្រី​របស​គាត់​នៅ​ក្នុងភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នោះ​ដើ​ម្បី​​រៀនសូត្រ​នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក្នុង​បំណង​ឲ្យ​កូន​ចេះ​ដឹង​ទទួល​សញ្ញាប័ត្រ​ស្រួល​រក​ការ​ងារ​ធ្វើ​នៅ​ពេល​អនាគត ។

បុរស​ខាងលើ​បាន​បន្ត​ថា ទោះបីជា​គាត់ និង​ក្រុម​គ្រួ​សាបាន​ឃ្លាតឆ្ងាយ​គ្នា​ជាមួយ​កូនក្ដី ប៉ុន្តែ​បាន​ទំនាក់​ទ​ន​ង​គ្នា​ជាប់​ជា​ប្រចាំ​តាម​ទូរស័ព្ទ​ក៏​ដូច​ជា​នៅ​ពេលទំនេរ​ទៅ​លេង​កូន​ផង​ដែរ ។ ដោយ​ឡែក​​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ កូនប្រុស​គាត់​បាន​ចាក​ចេញពីផ្ទះ​ម្ដាយធំ​ហើយ​ក៏​​បាន​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្ដង ដោយ​មិនដឹង​ថា ទៅ​ណា​នោះ​ឡើយ ហើយ​ក៏​មិន​បាន​ប្រាប់​ថា​ទៅ​ណា​ដែរ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា បាត់​កូនប្រុស​គាត់​បាន​តាម​រក​គ្រប់​ទីកន្លែង​ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​ឡើយ ដែល​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមករា មាន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ។ គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ខ្លាច​មិត្តភក្ដិ​របស់​គេ​លួងលោម​នាំ​យក​ទៅ​ប្រើប្រាស់​គ្រឿងញៀន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត​ដែល​ជា​ទ​ង្វើ​ល្មើសច្បាប​នាំ​មានទោស​ទណ្ឌ ។
បុរស​ជា​ឪពុក​បាន​ស្នើរ​សុំ​ឲ្យ​អា​ជ្ញ​ធរ​សង្កាត់​ខាងលើ​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផង​មេត្តា​ជួយ​ស្វែង​រក​​កូនប្រុស​គាត់​ផង ហើ​ត​គាត់​ក៏​បាន​អំពាវនាវ​ដល់​កូនប្រុស​ម្នាក់​នេះ ។ បើ​បាន​មើលឃើញ​តាម​រយៈ​​ការ​ចុះ​ផ្សាយ​ព័ត៌មាន​តាម​រយៈ​កាសែត​ក្ដី​ឬ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​ក្ដី​សូម​ប្រញាប់​​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​ដែល​ជា​ឪពុក​មិន​យម​ទោសពៃរ៍​អ្វី​ឡើយ ឬ​បើ​បងប្អូន​ណា​បានដឹង​សូម​មេត្តា​ជួយ​ផ្ដល់​ដំណឹង​ជូន​គាត់​តាម​រយៈ​អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដោយ​អនុ​គ្រោះ​ផង​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ