ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបានទទួលផ្ទះទេវតាចំនួន០២ខ្នង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តំណាងលោក​ជំទាវ​ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ​បាយ័ន កាលពី​ថ្ងៃ​ទី​២២ ខែមករា លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ…

ខេត្តពោធិ៍សាត់ ៖ តំណាងលោក​ជំទាវ​ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ​បាយ័ន កាលពី​ថ្ងៃ​ទី​២២ ខែមករា លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ បាន​ដឹកនាំ​ក្រុមការងារ​នៃ​កម្មវិធី​ផ្ទះ​ទេវតា​របស់​ទូរទស្សន៍​បាយ័ន ចុះ​ទៅ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​០២​ខ្នង ជូន​ដល់​ទុរគត​ជន និង​ចាស់ជរា​គ្មាន​ទីពឹង​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ក្នុង​ឪ​កាស​នោះ​ក៍​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ម៉ៅ ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោកស្រី​ឌី សុ​ខី​ទីឃាយុ​កោ បាន​នាំ​យក​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។

ផ្ទះ​ទេវតា​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ​មាន​ទី​១-​ផ្ទះ​លេខ​២៦០ ប្រគល់​ជូន​លោកយាយ ម៉ី សំ អាយុ​៧៤​ឆ្នាំ និង​លោកយាយ សោម យិ​ន​អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។ ទី​២- ផ្ទះ​លេខ​២៦១ ប្រគល់​ជូន​លោកយាយ ជឹ​ម សែ​ប អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​វាល​វង្ស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ។ ផ្ទះ​ទាំង​០២​ខ្នង​ខាងលើ​នេះ ជា​អំណោយ​របស់​លោក​ជំទាវ ឡៅ គឹ​ម​ណៃ និង​ក្រុម​គ្រួសារ​តាម​រយៈ​កម្មវិធី​ផ្ទះ​ទេវតា​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ដែល​មាន​លោក​ជំទាវ​ហ៊ុន ម៉ា​ណា​ជា​ប្រធាន ។

ទុរគត​ជន​ដែល​ទទួល​បាន​ផ្ទះ​នីមួយ​ៗ ក្រោយ​ពី​ទទួល​បាន​ផ្ទះ​ហើយ​នោះ​ក៏​ទទួល​បាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿង​ឧបភោគ​-​បរិភោគ​ជា​ច្រើន​មុខ និង​ថវិកា​មួយ​ចំនួន​ទៀត​។

ចំពោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​សិស្សានុសិស្ស ដែល​មក​ចូលរួម​អបអរសាទរ​កម្មវិធី​ផ្ទះ​ទេវតា​នេះ ក៏​ទទួល​បាន​សម្ភារ​សិក្សា ទឹកដោះគោ​កូន​ក្មេង នំ​កញ្ចប់ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។ ដោយឡែក​ទុរគត​ជន​ចំនួន​០២​គ្រួសារ​ផ្សេង​ទៀត រស់នៅ​ក្នុងភូមិ​វាល​វង្ស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត​ដែរ​នោះ ក៏​ទទួល​បាន​ក្នុង​មួយ​គ្រួសារ អង្ករ​១០០​គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី​៥​កេះ ទឹកដោះគោ​២​កេះ​ធំ ទឹកស៊ីអ៊ីវ​៣​យួរ វិទ្យុ​១​គ្រឿង ថវិកា​៥០​ម៉ឺន​រៀល ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ