ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​មាន​កម្មករ​សន្លប់​ទៀត​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ព្រឹក​នេះ​ថ្ងៃ​ទី​២៣ ខែ មក​រា មាន​កម្មករ​រោងចក្រ​កាត់ដេរ KKN3 នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ខេត្តកោះកុង…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ព្រឹក​នេះ​ថ្ងៃ​ទី​២៣ ខែ មក​រា មាន​កម្មករ​រោងចក្រ​កាត់ដេរ KKN3 នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ខេត្តកោះកុង ដែល​កម្មករ ដួល​សន្លប់​ជា​ច្រើន​នាក់ ។ 

តាម​ការ​បញ្ជាក់​របស់​កម្មករ​ថា ដំបូង​មាន​ធំក្លិន​ដូច​ជា​ប្រេងម៉ាស៊ីន​ចាស់​ដែល​គេ​បង្ហូរ​ចោល បណ្តាល​ឲ្យ​កម្មករ​មាន​អាកា​រៈ​ក្អួតចង្អោរ និង​ដួល​សន្លប់​បន្តបន្ទាប់ និង​មាន​ចំនួន​កើនឡើង​ប្រមាណ​ជាង​៦៥​នាក់ ហើយ​ភាគច្រើន​ជានា​រី  តែនៅមានឡានដឹកមកបន្តទៀត មិនឈប់ ។

តាមសេចក្តីរាយការណ៍បានបន្តថា រហូតដល់ល្ងាចនេះកម្មករដែលដួលសន្លប់មានរហូតដល់ទៅ ១៣៣នាក់ ពេលនេះកំពុងព្យូរសេរ៉ូមនៅមន្ទីរពេទ្យនៅឡើយ  ។

លោក ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជាក់​ថា អាកា​រៈ​ដួល​សន្លប់​នេះ ដោយសារ​តែ​ការ​ពុល​ក្លិន​អាក្រក់​ផ្តើម​ចេញ​ទើប​មានការ​ក្អួតចង្អោរ អស់កម្លាំង និង​ដួល​សន្លប់​តែ​ម្តង ។ ពេល​នេះ​ក្រុម​គ្រូពេទ្យ​បាន​បញ្ចូល​សេរ៉ូម​គ្រប់​គ្នា និង​សម្រាក​ដើម្បី​សម្រួល​ដង្ហើម​នៅ​ក្នុង​ទី​ដែល​មាន​ខ្យល់អាកាស​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ