ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បុក​បង្គោល​ភ្លើង​ទាំង​កំរោល បាក់​អស់​១​ដើម​ទាំង​ថ្ងៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​ដួល​រាបស្មើ​ដី កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​សំរោង​ក្រោម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​ដួល​រាបស្មើ​ដី កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-6538។

 

បើកបរ​ដោយ​បុរស​ម្នាក់​ដឹង​កង់​ឡាន ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​ឡើង​លើ​ឃឿ​ន​ផ្លូវ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បាក់ ដួល​រាបស្មើ​ដល់​ដី​ទើប​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច តែ​សំណាង​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​ទំនាក់ទំនង​ទៅ​នគរបាល ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់​៕


https://youtu.be/206CoLYbMjs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ