ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ពេក​ជាន់​ហ្វ្រាំង​មិន​ស៊ី ដួល​បោក​ក្បាល​នឹង​ដើមឈើ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ក្នុង​ក្រុង​សៀមរាប ជិះ​ម៉ូតូ​លឿន​ដូច​ហោះ មិន​ប្រយ័ត្ន មក​ដល់​ចំណុច​កើតហេតុ វាក់​នឹង​រថយន្ត​មក​ពីមុខ​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បោក​ទៅ​ម្ខាង​ប៉ះ នឹង​គល់ឈើ​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្តឹង រង​របួសធ្ងន់​ត្រង់​ក្បាល…

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ក្នុង​ក្រុង​សៀមរាប ជិះ​ម៉ូតូ​លឿន​ដូច​ហោះ មិន​ប្រយ័ត្ន មក​ដល់​ចំណុច​កើតហេតុ វាក់​នឹង​រថយន្ត​មក​ពីមុខ​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បោក​ទៅ​ម្ខាង​ប៉ះ នឹង​គល់ឈើ​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្តឹង រង​របួសធ្ងន់​ត្រង់​ក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ ចរាចរណ៍​ពេញ​ដងផ្លូវ​ជាតិ​លេខ​៦ មួយសន្ទុះ​ទម្រាំ​សមត្ថកិច្ច​ចរាចរណ៍​មក​ដល់ រួច​ហៅ​រថយន្ត សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លួនឯង នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច មុខ​វិទ្យាល័យ ហ៊ុន​សែន ប្រាសាទបាគង ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១H.០៨៨៦ ចេញពី​ធ្វើការ​សំណង់​នៅ​ក្នុង​ក្រុង​សៀមរាប​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​បាន​វាក់​នឹង​រថយន្ដ មក​ពីមុខ ក៏​ជាន់​ហ្វ្រាំង​ជ្រុល បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​គល់ឈើ​រង​របួសធ្ងន់​។

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ឈុប ថ្លៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខណៈនោះ​សមត្ថកិច្ច​បាន​ហៅ​រថយន្ដ​សា​ម៉ុ​យ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គ្លីនិក​ឯកជន​យីហោ ស៊ឹង រិ​ទ្ធី​រ៉េ​ត​២ ផង​ដែរ​។ ប​ច្ចប្ប​ន្ន​ជន​រង​គ្រោះ កំពុង​សម្រាក​នៅ​ក្នុង​មន្ទី​ពេទ្យ​គ្លីនិក​ឯកជន​យីហោ ស៊ឹង រិ​ទ្ធី​រ៉េ​ត​២ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ