ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ទិញ​បាន​រថ​យន្ត​ជិះ​តំលៃ​៤០០ដុល្លារ​មិន​ទាន់​ឱ្យ​លុយ​ជួប​គ្រោះ​ថ្នាក់

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ​ ​វេលា​ម៉ោង​៥​ល្ងាចនៅ​ភូមិ​ដំរី​ស្លា.ប់​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះ​សេ្តច​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បណ្តាល​​ឱ្យ​មនុស្ស​ស្លា.ប់​ម្នាក់​ និង​របួស​ធ្ងន់​៣​នាក់ ដោយ​ការ​ក្រឡាប់​រថ​យន្ត​ម៉ាក​កាមរី​ពណ៌​ស​១​គ្រឿង​ ពាក់​ស្លាក​លេខ​២​B២៧​៣៤ ស៊េរី​ឆ្នាំ​៨៣​ បើក​បរ​ដោយ​ឈ្មោះ​គុល តូ អាយុ​៤៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ពាន​ជ័យ​ ឃុំ​សេនា​រាជ​ឧត្តម​ ស្រុក​ព្រះ​ស្តេច​។ រថ​យន្ត​​នេះ​ម្ចាស់​ទើប​តែ​​ទិញ​ពី​មិត្ត​ភក្តិ​ក្នុង​​តំលៃ​៤០០​ដុល្លារ

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ​ ​វេលា​ម៉ោង​៥​ល្ងាចនៅ​ភូមិ​ដំរី​ស្លាប់​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះ​សេ្តច​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​៣​នាក់ ដោយ​ការ​ក្រឡាប់​រថ​យន្ត​ម៉ាក​កាមរី​ពណ៌​ស​១​គ្រឿង​ ពាក់​ស្លាក​លេខ​២​B២៧​៣៤ ស៊េរី​ឆ្នាំ​៨៣​ បើក​បរ​ដោយ​ឈ្មោះ​គុល តូ អាយុ​៤៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ពាន​ជ័យ​ ឃុំ​សេនា​រាជ​ឧត្តម​ ស្រុក​ព្រះ​ស្តេច​។ រថ​យន្ត​​នេះ​ម្ចាស់​ទើប​តែ​​ទិញ​ពី​មិត្ត​ភក្តិ​ក្នុង​​តំលៃ​៤០០​ដុល្លារ​ តែ​មិន​ទាន់​ប្រគល់​ប្រាក់​នៅ​ឡើយ ​។ 

អ្នក​បើក​បរ​ឈ្មោះ​គុល តូ ​រៀប​រាប់​ថា ពេល​បាន​រថ​យន្ត​ ហើយ​គេ​​នាំ​មិត្ត​ភក្តិ​ចំនួន​៤​នាក់​ទៀត​ គឺ​១-ឈ្មោះ​អ៊ុំ សាត អាយុ​៥៣​ឆ្នាំ ជា​កសិករ​, ២-ឈ្មោះ​យង់ សារិទ្ធ​ អាយុ​៣៥​ឆ្នាំ ជាបញ្ជា​ការ​​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រះ​ស្តេច​, ៣-ឈ្មោះ​ញ៉ា ជាជន​ជាតិ​វៀត​ណាម​កាត់​ខ្មែរ​នៅ​ភូមិ​ជ័យ​តា​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះ​ស្តេច​ ជា​កសិករ​ និង​៤-ឈ្មោះ​ខេន ព្រឹលឹង អាយុ​៤៥​ឆ្នាំ ជា​បុគ្គ​លិក​ពេទ្យ​ប្រចាំ​មណ្ឌល​សុខ​ភាព​ភូមិ​​អុស​រលួយ​ ឃុំ​បន្ទាយ​ចក្រី។ មិត្ត​ភក្តិ​ទាំង​៤​សុទ្ធ​តែ​ជា​អ្នក​ទៅ​ជួយ​មើល​ម៉ា​ស៊ីន​រថ​យន្ត​ដែល​ត្រូវ​ទិញ​នេះ​ដែរ​។

ទាក់​ទិន​នឹង​ការ​ក្រឡាប់​​រថ​យន្ត​នេះម្ចាស់​ថ្មី​និយាយ​ថា ក្រោយ​ពី​ពួក​គេ​ពិនិត្យឃើញ​រថ​យន្ត​ ល្អ​សម​រម្យ​​អាច​យក​បាន​ហើយ​ក៏​នាំ​គ្នា​ឡើង​ជិះ​​ពី​ផ្ទះ​ម្ចាស់​ដើម​ចេញ​ដំណើរ​ទៅ​ផឹក​​ស៊ីឱ្យ​សប្បាយ​ម្តង​ ហើយ​ក៏​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដែរ​។ ពួក​គេ​នាំ​​គ្នា​ផឹក​ពី​ចំណុច​១​​ទៅចំណុច​មួយ​ហូរ​ហែ​រហូត​ស្រវឹង​ជោគ​ ហើយ​បំណងឆ្លង​ស្ពាន​ច្រក​បន្ទាយ​ចក្រី​​ទៅ​វៀត​ណាម​ទៀត​ផង​ តែ​ក្រុម​អ្នក​នៅ​ចាំ​កុង​ត្រូល​ព្រំ​ដែន​ច្រក​បន្ទាយ​ចក្រី​ឃើញ​​ស្រវឹង​បែប​នេះ​ក៏​ឃាត់​ដំណើរ​មិន​ឱ្យ​ទៅ​។ ពួក​គេ​ទាំង​៤​នាក់​អន់​ចិត្ត​ក៏​បើក​ឡាន​ត្រឡប់​មក​ក្រោយ​វិញ​ហើយ​ទៅ​ផឹក​នៅ​កន្លែង​មួយ​ទៀត​។

សាក្សី​ឃើញ​ហេតុ​ការណ៍​និយាយ​ថា គេ​ឃើញ​រថ​យន្ត​នេះ​បើក​លឿន​ណាស់​​​លើ​ផ្លូវថ្មី​ដែល​មិន​ធ្លាប់​មាន​​ក្នុង​តំបន់​នោះ​​ផ្អើល​គោ​ មាន់ ទា ជ្រូក​រត់​ចូល​វាល​ស្រែ​អស់​។ បន្ទាប់​ពីបើក​បាន​ប្រមាណ​២​ទៅ​៣​គីឡូ​ម៉ែត្រ​​ពី​ច្រក​ព្រំ​ដែន​បន្ទាយ​ចក្រី​ដល់​ផ្លូវ​បត់​កោង​​រថ​យន្ត​អត់​បត់​តាម​​ទ្រង់​ទ្រាយ​ផ្លូវ​កោង​ទេ គឺ​បើក​ហួស​ខុស​ផ្លូវ​បណ្តាល​ឱ្យ​ក្រឡាប់​​ធ្លាក់​ប្រឡាយ​តែ​ម្តង​។ តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​និយាយ​ថា គេ​ឃើញ​អ្នក​បើក​បរ​​ដែល​ជា​ម្ចាស់​ថ្មី លូន​ចេញ​ពី​ក្នុង​រថ​យន្ត​ដោយរងរបួស​ និង​អ្នក​ខ្លះ​ស្រាត​ខោ​ជើង​វែង​ចោល​នៅ​តែ​ខោ​ស្ល៊ីប​​រត់​បាត់​ស្រមោល​ចោល​រថ​យន្ត​ និង​មិត្ត​ភក្តិ​ទាំង​៣​នាក់។​អ្នក​ស្រុក​នាំ​គ្នា​រត់​ទៅ​មើល​ និង​ជួយ​សង្គ្រោះអ្នក​របួស​​ជា​បន្ទាន់​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​ណាម​។ នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​ឈ្មោះ​ខេន ព្រលឹង ស្លាប់​នៅនឹង​​កន្លែង ឈ្មោះ​អ៊ុំ សាត និង​ឈ្មោះ​យង់​ សារិទ្ធ រង​របួស​ធ្ងន់ និង​​មធ្យម រី​ឯ​ឈ្មោះ​ញ៉ា រង​របួស​ធ្ងន់​មិន​ដឹង​ស្លាប់​ ឬ​រស់​ទេ ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀត​ណាម​៕