ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ទៀត​ហើយ គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចា​រាចរ​ដ៏​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​៥​កើត ខែមាឃ ឆ្នាំរកា​ន នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២១…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចា​រាចរ​ដ៏​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​៥​កើត ខែមាឃ ឆ្នាំរកា​ន នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-1158 ក្នុង​ទិស​ដៅ​បញ្ចា​ស​គ្នា ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង កើតហេតុ​។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្មាស់ ក្បាល​ពណ៌​សលាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ឌុ​ប​គ្នា​បី​នាក់​ទាំង​អ្នកបើកបរ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​ចំណុច​កើតហេតុ មុខ​រោងចក្រ​ដេរ​បាល់ ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ក៏​ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បើកបរ​យ៉ាង​លឿន​មក​ពី​ត្បូង​ទៅ​ជើង មិនដឹង​ជា​មូលហេតុ​អ្វី​ក៏​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ខាង​ម៉ូតូ រួច​បុក​ម៉ូតូ​ទាំង​កំរោល​បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​ជិះ​លើ​ម៉ូតូ​បី​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​រដូករណែល នៅ​លើ​ថ្នល់ ស្លាប់​ម្នាក់ និង​រងរ​បូស​ធ្ងន់​២​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម​រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្រុស​២​នាក់​ម្នាក់ ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសារ​តែ​រថយន្ត​មន្ទីរពេទ្យ មានការ​យឺតយ៉ាវ​ពេក​។ រីឯ​ម្នាក់​ទៀត​ជា​ស្ត្រី ត្រូវ​បាន​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​ទៅ​សង្គ្រោះ ជា​បន្តបន្ទាប់​ផង​ដែរ​។ ចំណែក​សាកសព​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ក្រុម​គ្រួសារ​ឲ្យ ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ចូល​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ