ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ពាក្យចាស់​ថា​មែន ឆ្កែ​កន្ទុយ​ខ្វៀន​នៅ​តែ​ខ្វៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេ​ល្បែងស៊ីសង​២​នាក់ ក្នុង​នោះ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​បើក​ល្បែងស៊ីសង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​បង្ក្រាប​នៅ​ចំណុច​រោង​កម្មករ​សំណង់ ស្នាក់​នៅ​បុរី​ប៉េង​ហួត ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ…

រាជធានី​ភ្នំពេញ ៖ មេ​ល្បែងស៊ីសង​២​នាក់ ក្នុង​នោះ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​បើក​ល្បែងស៊ីសង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​បង្ក្រាប​នៅ​ចំណុច​រោង​កម្មករ​សំណង់ ស្នាក់​នៅ​បុរី​ប៉េង​ហួត ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ពួក​គេ​បើក​លេងល្បែង ស្ទួ​ច​ខ្ល​ង​ប្រេងកូឡា​។ ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ទី​១.​យឹ​ម ច្រឹប ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវ​លេខ​៨០ ភូមិ​២៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ស្ត្រី​រូប​នេះ​ធ្លាប់​ត្រូវ​បាន នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ម្តង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​បទល្មើស ដដែល​ខាងលើ​នេះ​។ ដោយឡែក​ជនសង្ស័យ​ទី​២.​ឈ្មោះ ពេជ្រ ស្រី​ខួច ភេទ​ស្រី អាយុ​២០​ឆ្នាំ ជាតិខ្មែរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។ លោក​វរសេនីយ៍ត្រី ម៉ៅ សឿ​ត អធិការរង នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន ព័ត៌មាន នៃ​ការ​លួច លាក់​បើក​ល្បែងស៊ីសង​ខាងលើ​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដល់ទី​តាំង​នោះ ជាក់ស្តែង តែ​ម្តង​។

ក្នុង​ការ​បង្ក្រាប សមត្ថកិច្ច​ដកហូត​បាន ធុង​សម្រាប់​ស្ទូច​ខ្ល​ង​ប្រេងកូឡា​១, គ្រាប់​ខ្ល​ង​ប្រេងកូឡា ១២​គ្រាប់​, ក្រណាត់​កៅស៊ូ​ក្រាល ចាក់​លេខ​១​ផ្ទាំង​, លុយ​១៦,៥០០​រៀល​, ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​, ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ដាំ​ត្បូង​ពណ៌​ស​១​វង់​, ចិ​ញ្ជៀ​ន​កាឡៃ​២​វង់​,​ខ្សែជើង​ប្លា​ទី​ន​១​ខ្សែ និង​កាបូប​ពណ៌​ក្រហម​១​។ ចំណែក​អ្នកលេង​ល្បែង​បាន​រត់គេច​ខ្លួន​បាត់​អស់​នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។ បច្ចុប្បន្ន​ជនសង្ស័យ ទាំង​២​នាក់ ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ