ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់អាន​ធ្វើ​មិត្តសម្លាញ់​អស់​៦០​ឆ្នាំ ទើប​ដឹង​ការ​ពិត

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មិត្តសម្លាញ់​ពីរ​នាក់​ដែល​រាប់អាន​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ ទើប​ដឹង​ថា ខ្លួន​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​មាន​ម្តាយ​រួម​គ្នា​។ លោកតា…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មិត្តសម្លាញ់​ពីរ​នាក់​ដែល​រាប់អាន​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ ទើប​ដឹង​ថា ខ្លួន​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​មាន​ម្តាយ​រួម​គ្នា​។

លោកតា Alan Robinson និង លោកតា Walter Macfarlane ដែល​រស់នៅ​ឯ Oahu កោះ​ហា​វ៉ៃ បាន​រាប់អាន​គ្នា​ធ្វើ​ជា​មិត្តសម្លាញ់​អស់​ពេល​ដ៏​យូរ​មក​ហើយ​។ ពួក​គេ​មាន​អាយុ​បងប្អូន​គ្នា​១៥​ខែ​។

ទើបតែ​ថ្ងៃ​ណូអែល​នេះ​ទេ ទើប​ពួក​គេ​ដឹង​ថា ជា​បងប្អូន​បង្កើត​នឹង​គ្នា​។ លោកតា Robinson ត្រូវ​បាន​ម្តាយ​ឪពុកចិញ្ចឹម​មើលថែ ខណៈ​ពេល​ដែល​លោកតា Macfarlane រស់នៅ​ជាមួយនឹង​ម្តាយបង្កើត​។ លោកតា Robinson ដឹង​ខ្លួនឯង​ថា ធ្លាប់​មាន​ប្អូនប្រុស​ម្នាក់​ដែរ តែ​បែក​គ្នា​នៅ​អាយុ​១៩​ឆ្នាំ​។ លោកតា​នា​ពេល​ថ្មី​ៗ​នេះ ក៏​ទៅ​ធ្វើតេស្ត DNA ហើយ​ស្រាប់តែ​លទ្ធផល​ចេញ​មក​ដូច​ទៅ​នឹង​លោកតា Macfarlane​។ តាម​ការ​ពិត​ពួក​គេ​មាន​ម្តាយ​រួម​គ្នា​។

ពួក​គេ​ទាំង​ពីរ​នាក់​សប្បាយ​ចិត្តជា​ខ្លាំង ទោះបីជា​ការ​ដឹង​នេះ​ហាក់បីដូចជា​យឺត​បន្តិច ព្រោះ​ពួក​គេ​ចាស់​ហើយ​។ គាត់​ចាត់​ទុក​ថា វា​ជា​កាដូ​ថ្ងៃ​ណូអែល​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ