ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​សណ្ឋាគារ​ទំនើប​ អ្នក​ស្លា.ប់​អាច​មាន​ដល់​43​នាក់

6 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​ប្រឆាំង​សណ្ឋាគារ​ទំនើប INTERCONTINENTAL ក្រុង​កា​ប៊ុល​បាន​បញ្ចប់​នា​ថ្ងៃ​ទី​២១ មក​រា ក្រោយ​ការ​តស៊ូ​ទប់ទល់​ច្រើន​ម៉ោង​របស់​ពួក​អ្នក​វាយប្រហារ ។ យោង​តាម​តុល្យការ​ថ្មី​របស់​ក្រសួង​សុខា​ភិបាល​នា​ថ្ងៃ​ទី​២២ មក​រា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​ប្រឆាំង​សណ្ឋាគារ​ទំនើប INTERCONTINENTAL ក្រុង​កា​ប៊ុល​បាន​បញ្ចប់​នា​ថ្ងៃ​ទី​២១ មក​រា ក្រោយ​ការ​តស៊ូ​ទប់ទល់​ច្រើន​ម៉ោង​របស់​ពួក​អ្នក​វាយប្រហារ ។

យោង​តាម​តុល្យការ​ថ្មី​របស់​ក្រសួង​សុខា​ភិបាល​នា​ថ្ងៃ​ទី​២២ មក​រា ថា សាកសព​មនុស្ស​យ៉ាងតិច​២២​នាក់​ត្រូវ​បាន​យក​ចេញពី​សណ្ឋាគារ​ធំ​មួយ​នៃ​ក្រុង​កា​ប៊ុល ដែល​រង​ការ​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​ដោយ​ពួក​តា​លី​បង់ ក្នុង​នោះ​សាកសព​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​រោល​ពិបាក​កំណត់​អត្តសញ្ញាណ ។

លោក WAHID MAJROH អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ប្រាប់ AFP ថា សាកសព​មនុស្ស​២២​នាក់​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរពេទ្យ​នានា ពិសេស​ដើម្បី​កំណត់​អត្តសញ្ញាណ ។ សាកសព​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច ដែល​គេ​ត្រូវធ្វើ​តេស្ត NDA ដើម្បី​ឱ្យ​ស្គាល់ ។ តុល្យការ​ផ្លូវការ​មុន​នេះ​របស់​ក្រសួងមហាផ្ទៃ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៨​នាក់ ក្នុង​នោះ​១៤​នាក់​ជា​ជនបរទេស ហើយ​មនុស្ស​១០​នាក់​រង​របួស ក្នុង​នោះ​មាន​ទាហាន​៦​នាក់ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ផ្នែក​ស៊ើបការណ៍​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាង​ប្រាប់ AFP ថា សាកសព​ជន​វាយប្រហារ​៦​នាក់​ដែល​ស្លាប់​ពេល​មានការ​វាយប្រហារ​របស់​កងកម្លាំង​ពិសេស​ត្រូវ​បាន​រក្សា​ទុក​ដាច់​ដោយឡែក​ពី​គ្នា ពី​សាកសព​បណ្តាជន​រង​គ្រោះ ។
យោង​តាម​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​ថា ចំនួន​អ្នក​ស្លាប់មាន​ច្រើន​សិប​នាក់ ។

ទូរទស្សន៍ TOLO NEWS ដកស្រង់​ប្រភព​គួរ​ឱ្យ​ជឿជាក់​នានា​ថា អ្នក​ស្លាប់មាន​សរុប​៤៣​នាក់ ។ អ្នក​របួស​ភាគច្រើន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យោធា​ក្រុង​កា​ប៊ុល ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក NASRAT RAHIMI រាយការណ៍​នា​ថ្ងៃ​ទី​២២ មក​រា ថា កង​កុំម៉ង់ដូ​មួយ​បាន​ប្រើ​កាំភ្លើងខ្លី កាំភ្លើង AK ព្រមទាំង​គ្រាប់បែកដៃ ហើយ​ម្នាក់​មាន​ភ្ជាប់​គ្រឿងផ្ទុះ ។ ជន​រង​គ្រោះ​ភាគច្រើន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ហើយ​ខ្លះ​ទៀត​ស្លាប់​ដោយ​ភ្លើង​ឆេះ​នៅ​ជាន់​ទី​៤ ដែល​ដុត​ដោយ​ក្រុម​កុំម៉ង់ដូ​មាន​គ្នា​៦​នាក់ ក្រោយ​ចាប់ផ្តើម​ការ​វាយប្រហារ ។ អ្នកបម្រើ​ភោជនីយដ្ឋាន​ម្នាក់​រង​របួស រៀបរាប់​ប្រាប់​ទូរទស្សន៍ TOLO NEWS ថា បុរស​២​នាក់​ស្លៀកពាក់​ស៊ី​វិល​បាន​ចូ​ញ​មក​កុំម៉ង់​អាហារ​ពេល​ល្ងាច មុន​ពេល​បាញ់ប្រហារ​ដោយ​កាំភ្លើង AK ហើយ​សម្លាប់​ភ្ញៀវ​ជា​ច្រើន​នាក់ ។ ពួក​តា​លី​បង់​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​តាម​រយៈ​សេចក្តី​ប្រកាសមួយ ដោយ​អះអាង​ថា បាន​សម្លាប់​ជនបរទេស​ច្រើន​សិប​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ