ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្មុំ DRONES យោធា​សាកល្បង​ដោយ​ជោគជ័យ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុម​វិស្វករ​ចិន​កាលពី​ថ្ងៃ​ទី​២១ មក​រា បាន​ធ្វើការ​សាកល្បង​ឃ្មុំ DRONES យោធា​ដែល​មាន DRONES តូច​ៗ​ជា​ច្រើន ។…

ប្រទេស​ចិន ៖ ក្រុម​វិស្វករ​ចិន​កាលពី​ថ្ងៃ​ទី​២១ មក​រា បាន​ធ្វើការ​សាកល្បង​ឃ្មុំ DRONES យោធា​ដែល​មាន DRONES តូច​ៗ​ជា​ច្រើន ។ ក្នុង​ពេល​សាកល្បង DRONES ទាំងនេះ​ហោះហើរ​ប្រសាច​ដូច​ឃ្មុំ​ផ្តល់​លទ្ធផល​ជាទី​ពេញចិត្ត ។

បណ្តា​វិស្វករ​នៃ​សាកលវិទ្យាល័យ​ជាតិ​បច្ចេកវិទ្យា​ការពារ​របស់​ចិន​បាន​រៀប​ចំការ​ហោះ​ហើរ​ដោយ​មានការ​សម្របសម្រួល​គ្នា​នូវ DRONES តូច​ៗ​មួយ​ហ្វូង​ដែល​មាន​ប្រមាណ​ជា​១០​គ្រឿង ។ DRONES ទាំងនេះ​ហោះ​ចេញ​យ៉ាង​រហ័ស​ពី​ផ្លូវ​បេតុង​មួយ បន្ទាប់​មក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើការ​ហោះហើរ​រួម​គ្នា​សម្តែងឫទ្ធិ ។ ជា​រួម DRONES ទាំងនេះ​ហោះ​ទៅ​ដល់​តំបន់ ដែល​ពួក​វា​ត្រូវ​សម​បំពេញ​ញ​បេសកកម្ម​ផ្សេង​ៗ​ដូច​ជា​ល្បាត និង​ប្រមូល​បណ្តា​ព័ត៌មាន ។

ចិន​ពុំ​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ចង់​ពង្រីក​ការ​ហោះហើរ​របស់​ឃ្មុំ DRONES តូច​ៗ​ឡើយ ។ កម្មវិធី​ប្រហាក់ប្រហែល​គ្នា​នោះ​ក៏​កំពុង​អនុវត្ត​នៅ​សហរដ្ឋ​អាម​រិ​ក​ដែរ ។ ចំណែក​​រុ​ស្ស៊ី​បច្ចុប្បន្ន​ក៏​កំពុងធ្វើការ​ដើម្បី​ផលិត​ប្រព័ន្ធ​សង្គ្រាម​អេ​ឡិច​ត្រូ​និក​មួយ​ដែល​អាច​ចាប់​ការ​បញ្ជូន​សារ​បញ្ជា​ឆ្ពោះទៅ​កាន់​ក្រុម DRONES ទាំងឡាយ​ដើម្បី​ពង្វាង​ទិស​ពួក​វា ។

រីឯ​ក្រុមហ៊ុន​ចិន AVIC បាន​សាកល្បង​គ្រឿង​សព្វាវុធ​ទាំងឡាយ​សម្រាប់​យន្តហោះ​គ្មាន​មនុស្ស​ប្រយុទ្ធ​ថ្មី ដែល​ស្រ​ដៀង​គ្នា​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​េ​ម​រិ​ក MQ-9 REAPER ។

ក្រុមហ៊ុន CHINA AVIATION INDUSTRY CORPORATION (AVIC) ជា​ក្រុមហ៊ុន​រដ្ឋ​ចិន​មាន​ឯកទេស​ខាង​ផលិត​យន្តហោះ​បាន​ធ្វើការ​សាកល្បង​គ្រឿង​សព្វាវុធ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រយុទ្ធ​ថ្មី​របស់​ខ្លួន​ធុន WING LOONG II ។ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សាក​ល្បង​យន្តហោះ​នេះ​ប្រើ​អាវុធ​៨​ប្រភេទ ។

យន្តហោះ​គ្មាន​មនុស្ស​បើក WING LOONG II មើលទៅ​ប្រហាក់ប្រហែល​គ្នា​នឹង​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អា​េ​ម​រិ​ក MQ-9 REAPER ហើយ​ផលិត​តាម​សំណើ​របស់​ក្រសួងការពារជាតិ​ចិន ។ យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​៣៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ហោះ​បាន​កម្ពស់​ដល់​៩​គីឡូម៉ែត្រ ហើយ​អាច​ហោះហើរ​បាន​រយៈពេល​ដល់​២០​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ