ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នេសាទមួយ​គ្រឿង​ស្លា.ប់​3​នាក់

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​នា​ថ្ងៃ​ទី​២១ មក​រា ថា មនុស្ស​៣​នាក់​បាន​ត្រូវ​រក​ឃើញ​ស្លាប់​ក្រោយ​ការ​លិច​នាវា​នេសាទ​១​គ្រឿង​របស់​ចិន ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ខាងលិច​របស់​កូរ៉េ​ខាងត្បូង ។…

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​នា​ថ្ងៃ​ទី​២១ មក​រា ថា មនុស្ស​៣​នាក់​បាន​ត្រូវ​រក​ឃើញ​ស្លាប់​ក្រោយ​ការ​លិច​នាវា​នេសាទ​១​គ្រឿង​របស់​ចិន ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ខាងលិច​របស់​កូរ៉េ​ខាងត្បូង ។

នាវា​នេសាទ​ធ្វើ​ពី​ឈើ​នោះ​ប្រទះ​ឃើញ​នា​វេលា​ម៉ោង​២៣​និង​៥៩​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ
ទី​២១ មក​រា នៅ​កន្លែង​មួយ​ចម្ងាយ​៦,៤៤​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​កោះ BAENGYEONG កូរ៉េខាងត្បូង​ជិត​ព្រំដែន​សមុទ្រ​រវាង​កូរ៉េ​ទាំង​២ ។

ពួក​អ្នក​មុជទឹក​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ​ខាងត្បូង​បាន​មុជ​ទៅ​ពិនិត្យ​នាវា​នេះ​មាន​ប្រវែង​១២ម៉ែត្រ រួច​រក​ឃើញ​ខាងក្នុង​នាវា​សាកសព​មនុស្ស​៣​នាក់ ។ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​និយាយ​ថា សាកសព​ជន​រង​គ្រោះ​កំពុង​ត្រូវ​កំណត់​អត្តសញ្ញាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ