ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់​តែ​​តាម​ទាន់​ទើបថា «១ខែ​រំលោ.ភ​យ៉ាង​តិច​១០​មក​ហើយ»

6 ឆ្នាំ មុន

ទីភ្នាក់ងារ​«The Sun»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សេះមួយ​ក្បាល​នៅ​ទីក្រុង​អឺ​វី​ង​តុ​ន រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក កាលពី​ខែធ្នូ ២០១៧​ត្រូវ​មនុស្ស​ចាប់រំលោភ ។ អ្នក​រំលោភ​សេះ​នោះ​ឈ្មោះ…

ទីភ្នាក់ងារ​«The Sun»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សេះមួយ​ក្បាល​នៅ​ទីក្រុង​អឺ​វី​ង​តុ​ន រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក កាលពី​ខែធ្នូ ២០១៧​ត្រូវ​មនុស្ស​ចាប់រំលោភ ។

អ្នក​រំលោភ​សេះ​នោះ​ឈ្មោះ Daniel Bennett អាយុ​១៨​ឆ្នាំ ចំណែក​សេះ​ឈ្មោះ​«Polly»​អាយុ​២០​ឆ្នាំ ។ ម្ចាស់​បាន​ទៅ​ទាន់​ក៏​យក​កាំភ្លើង​ភ្ជង់​ក្បាល​Daniel ។

Daniel និយាយ​ថា គេ​មិន​បាន​រួមរ័ក​ជាមួយ​សេះ​ទេ គ្រាន់តែ​ឆៀង​ចូល​លេង​ជាមួយ​វា​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​ប៉ូលិស​នាំ​ទៅ​សួរ​ចម្លើយ​គេ​បាន​សារភាព​ថា គេ​រួមរ័ក​ជាមួយ​សេះ​នោះ​មិនមែន​ជា​លើក​ដំបូង​ទេ ដោយ​ក្នុង​រយៈពេល​១​ខែ​កន្លង​មក​គេ​បាន​លួច​ចូល​រំលោភ​វា​យ៉ាងតិច​១០​លើក​មក​ហើយ​។

អ្នកស្រី ​Francine Janes​ម្ចាស់​សេះ​និយាយ​ថា​«​ខ្លួន​ខឹង​លើ​រឿង​នេះ​ជា​យូរ​មក​ហើយ​ដោយ​គិត​ថា​Polly​ត្រូវ​គេ​រំលោភ​ប្រហែល​ពី​៧​ទៅ​១០​លើក ព្រោះ​ឃើញ​គំនរ​ចំបើង​រប៉ាត់រប៉ាយ មាន​ក្រដាស​ជូត​មាត់​បោះចោល​នៅ​ពាសពេញ ប៉ុន្តែ​មិន​អាច​តាម​ចាប់​ជនល្មើស​បាន លុះ​មាន​ថ្ងៃមួយ​នាង​ខ្ញុំ និង​ប្តី​បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​គេ​កុំឱ្យ​គេចខ្លួន​» ។

ដោយសារ​តែ​មាន​តឹកតាង​ច្បាស់លាស់​Daniel រង​ការ​ចោទប្រកាន់​ចំនួន​៣​ករណី រួម​មាន​រំលោភ​បំពាន​លើ​ផ្លូវភេទ លួច និង​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​ដទៃ ។ ទោះជា​យ៉ាងណា​ក្តី​លោកស្រី​Francine​មាន​ក្តី​មេត្តា​ទៅ​លើ​Daniel​ដោយ​សង្ឃឹមថា​តុលាការ​នឹង​មិន​ឱ្យ​គេ​ចូល​គុក និង​សម្រេចចិត្ត​ថា​អ្វី​ដែល​គេ​ប្រតិបត្តិ​ព្រោះ​ជា​បញ្ហា​ផ្លូវចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ