ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ «​វាល​ក្រឡ​»​ ជា​បេតិកភណ្ឌ​ពិភពលោក

6 ឆ្នាំ មុន

សារព័ត៌មាន​របស់​ឡាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ឡាវ​ត្រៀម​ដាក់​សំណើ​«​វាល​ក្រឡ​»​ជាទី​តាំង​បុរាណ​នៅ​តំបន់​ខ្ពង់រាប​ក្រុង​Phonsavan ខេត្ត​សៀង​ក្វា​ង ភាគ​ខាងជើង​ប្រទេស ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​។ គណៈកម្មការ​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ប្រទេស​ឡាវ បាន​រៀបចំ​ឯកសារ​ដាក់​«​វាល​ក្រឡ​»​ជា​ប្រភព​បេតិកភណ្ឌ​ពិភពលោក​ទី​៣​របស់​ប្រទេស​ឡាវ បន្ត​ពី​ក្រុង​ហ្លួង​ប្រា​បាង…

សារព័ត៌មាន​របស់​ឡាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ឡាវ​ត្រៀម​ដាក់​សំណើ​«​វាល​ក្រឡ​»​ជាទី​តាំង​បុរាណ​នៅ​តំបន់​ខ្ពង់រាប​ក្រុង​Phonsavan ខេត្ត​សៀង​ក្វា​ង ភាគ​ខាងជើង​ប្រទេស ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​។

គណៈកម្មការ​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ប្រទេស​ឡាវ បាន​រៀបចំ​ឯកសារ​ដាក់​«​វាល​ក្រឡ​»​ជា​ប្រភព​បេតិកភណ្ឌ​ពិភពលោក​ទី​៣​របស់​ប្រទេស​ឡាវ បន្ត​ពី​ក្រុង​ហ្លួង​ប្រា​បាង និង​ប្រាសាទ​វត្ត​ភូ​នៅ​ខេត្ត​ចំប៉ា​សាក់ ។

សំណើ​នោះ​បាន​ឆ្លង​ចូល​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ​ដើម្បី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៧ មក​រា ២០១៨ នៅ​ក្រុង​វៀងចន្ទន៍​ដើម្បី​បង្ហាញ​ការ​យល់​ស្រប រួច​ស្នើ​បន្ត​ទៅ​នាយក​រដ្ឋមន្ត្រី​ចុះហត្ថលេខា​ជា​ផ្លូវការ ។

ក្រោយមក​សំណើ​នេះ​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ឬ​«UNESCO» ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​នៅ​ចុង​ខែមករា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ