ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិតដិត​ខ្លះ​ថា​ ពិត ខ្លះ​ទៀត​ថា​ មិន​ពិត​ រឿងឆៃ​លី ដា​ឡែ​ន ទើប​សម្រាលកូន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ឆៃ​លី​ដា​ឡែ​ន បាន​បង្ហាញ​រូប​ក្មេង​តូច​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​នាង​ទើបតែ​សម្រាលកូន​លើក​ដំបូង ។ អ្នក​ជិតដិត​របស់​ឆៃ​លី ដា​ឡែ​ន យល់​ថា​នោះ​ជា​រឿង​បំភ័ន្ត​ភ្នែក ព្រោះ​នាង​មិន​ទាន់​មាន​កូន​ទេ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ឆៃ​លី​ដា​ឡែ​ន បាន​បង្ហាញ​រូប​ក្មេង​តូច​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​នាង​ទើបតែ​សម្រាលកូន​លើក​ដំបូង ។

អ្នក​ជិតដិត​របស់​ឆៃ​លី ដា​ឡែ​ន យល់​ថា​នោះ​ជា​រឿង​បំភ័ន្ត​ភ្នែក ព្រោះ​នាង​មិន​ទាន់​មាន​កូន​ទេ គឺ​តែងតែ​ច្រៀង​រាំ​ជាមួយ​ក្រុម​នាង​យ៉ាង​មមាញឹក​នា​ពេល​បច្ចុប្បន្ន ។ ដា​ឡែ​ន​មិន​បាន​បាត់​មុខ​ទៅ​ណា​រាប់​ខែ លាក់បាំង​ការ​មាន​ផ្ទៃពោះ​ទេ គឺ​នាង​ចេញ​មុខ​រហូត ។ ប្លែក​តែ​ម្យ៉ាង​គឺ​នាង​ធាត់ តែ​មិន​ប្រាកដ​ថា​មានកូន​ទេ ។ មិន​ជឿ​ថា ដា​ឡែ​ន​មានកូន​ដែល​ជា​តំណក់ឈាម​ជាមួយ​ស្វាមី​ទេ ដោយសារ​តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​ដំណឹង​ថា​តារា​រូប​នេះ​ពពោះ​ពី​មុន​មក ។

ដោយឡែក​អ្នក​នាង​តូច ស្រី​ពេជ្រ ដែល​ជា​តារា​សម្ដែង​ជើង​ចាស់ និង​ត្រូវ​គេ​ស្គាល់​ថា​ជា​មិត្តភក្តិ​បេះ​មិន​ដាច់​របស់​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​បញ្ជាក់​ថា​ពេល​ដា​ឡែ​ន ពពោះ​មាន​​អ្នកសិល្បៈ​ជិត​ស្និទ្ធ​ដឹង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​ក្នុង​ពេល​នោះ​នាង​ជាប់​កិច្ចសន្យា​ថត​រឿង​ឲ្យ​ផលិតកម្ម ធំ​ៗ​ជា​ច្រើន​ព្រម​គ្នា ហើយ​ភ័យ​ខ្លាច​ម្ចាស់​ផលិតកម្ម​ដឹង​ថា​នាង​មានកូន​នាំ​ឲ្យ​ប៉ះពាល់​ការ​សម្តែង​កណ្ដាល​ទី​ទើប​នាង​ស្នើ​ឲ្យ​លាក់បាំង ។

អ្នក​នាង​តូច ស្រី​ពេជ្រ បញ្ជាក់​ថា «​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន អត់​មាន​លាក់បាំង​ជុំវិញ​ដំណឹង​​ពពោះ និង​រឿង​សម្រាលកូន​នោះ​ទេ ប៉ុន្តែ​មក​ពី​អ្នក​នាង​ពពោះ​កូន​ដំបូង​មិនសូវ​មាន​អ្នក​មើល​ដឹងផង ហើយ​អ្នក​នាង​ក៏​ចង់​លាក់បាំង​ដើម្បី​កុំ​ឲ្យ​ផលិតកម្ម​ដែល​ទទួល​នាង​ថត​ស្រងាកចិត្ត ឬ​ឈាន​ដល់​កាត់​ប្លង់​នាង​ចោល​បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រាក់​ចំណូល​ផង ទើប​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន មិន​ទម្លាយ​ឲ្យ​ដឹង ។

រឿង​អា​ឡែ​ន​មានកូន​ហ្នឹង ខ្ញុំ​ហ៊ាន​ធានា​យក​អ្វី​មក​ស្បថ​ក៏​បាន កូន​វា​មែន ព្រោះ​រឿង​វា​ពពោះ និង​មានកូន​ហ្នឹង មាន​តែ​គ្រួសារ​វា និង​ខ្ញុំ​ដែល​រាប់អាន​គាត់​១៨​ឆ្នាំ​ទេ​ដែល​ដឹង​ច្បាស់ បើ​ក្រៅពី​ហ្នឹង​គេ​ស្មាន​តែ​វា​ធាត់​ប៉ុណ្ណោះ ហើយ​វា​សម្រាលកូន​ក្រោយ​ខ្ញុំ​ឡើង​មក​លេង​នៅ​អា​មេ​រិ​ក​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ ខ្ញុំ​ហ៊ាន​ធានា​ថា​កូន​នឹង​កូន​វា អត់​មានកូន​សុំ​អ្នក​ណា​ទេ​» ។

កន្លង​មក​ឆៃ​លី ដា​ឡែ​ន បន់ស្រន់​វត្ថុ​សក្តិ​សិទ្ធិ​ឱ្យ​មានកូន ហើយ​ពេល​នេះ​បាន​សម្រេច​បំណង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ