ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​អ្នក​ស្លា.ប់​ថា ៖ បើ​ប្តឹង​ក៏​ប្តី​នាង​មិន​រស់​វិញ​ដែរ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់សព​បុរស​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​ពេល​ដែល​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាញ់​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ហើយ​ផ្លា​ត​ត្រូវ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ស្ថិត​នៅ​ក្នុងភូមិ​សែន​អោ​ក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់សព​បុរស​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​ពេល​ដែល​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាញ់​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ហើយ​ផ្លា​ត​ត្រូវ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ស្ថិត​នៅ​ក្នុងភូមិ​សែន​អោ​ក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ជន​រង​គ្រោះ គឺជា​គ្រួសារ​ទ័លក្រ​មួយ​រស់នៅ​ក្នុងផ្ទះ​តៀម​តូច​មួយ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​៥០០០​ដុល្លារ នាយ​ឧត្តមសេនីយ៍​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ​ព្រមទាំង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ចំនួន​២​លាន​រៀល ។ ដោយ​ថវិការ​ទាំងនោះ​ត្រូវ​បាន​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​នាំ​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ដោយ​ផ្ទាល់​ដល់​ផ្ទះ និង​បាន​ផ្តាំផ្ញើ​ការ​ចូលរួម​រំលែក​ទុក្ខ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​កំហុសឆ្គង​ដែល​កើតឡើង​ដោយ​អ​ចេតនា​មួយ​នេះ ។

លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លោក ហែម ដា​រិ​ទ្ធ ក៏​បាន​ចូលរួម​បុណ្យសព​ចំនួន​១០០​ដុល្លា លោក ឃឹម ស៊ុន​សូ​ដា ដែល​ជា​អភិបាលរង​ខណ្ឌ​ចំនួន​១០០​ដុល្លារ លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ចំនួន​៥០០​ដុល្លារ ព្រមទាំង​មន្ត្រី​នគរបាល​ផ្សេង​ទៀត​ក៏​បាន​ចូល​បុណ្យ​នេះ​ផង​ដែរ ។
លោក​យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក និង​លោក​ឃឹម ស៊ុន​សូ​ដា បាន​ដឹកនាំ​កម្លាំង​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារ​សព​ដល់​ផ្ទះ ដោយ​នាំ​យក​ថវិការ​ខាងលើ​ទៅ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដៃ ។ នៅ​ក្នុង​ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​សម្រេចចិត្ត​ថា មិន​ប្ដឹងផ្ដល់​ទេ នាង​បាន​ចាត់​ទុក​ថា វា​ជា​កំហុស​អ​ចេតនា ។ លោក​អធិការ​បាន​បន្ត​ថា ប៉ុន្តែ​ទន្ទឹម និង​នេះ​ដែរ​នាង​បាន​សំណូមពរ​មក​វិញ​ផង​ដែរ គឺ​សុំ​ឲ្យ​លោក​ជួយ​ឧបត្ថម្ភ​ដល់​នាង​នៅ​ពេល​ខាង​មុខ​ប្រសិនបើ​នាង​ជួប​ការ​ខ្វះខាត​នាង​នឹង​ឡើង​ទៅ​ភ្នំពេញ​សុំ​ឲ្យ​ជួយ ព្រោះ​អត់​ពី​ប្ដី​នាង​មាន​បន្ទុក​ទទួល​រ៉ាប់រង​ក្នុង​ការ​ចិញ្ចឹម​កូន​២​នាក់ ក្នុង​នោះ​ម្នាក់​មាន​អាយុ​ប្រហែល​៥​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​ប្រហែល​៣​ឆ្នាំ ។

ចំណែក​មន្ត្រី​នគរបាល​២​រូប ដែល​សង្ស័យ​ថា ជា​អ្នក​បាញ់​ផ្លា​ត​ត្រូវ​ជន​រង​គ្រោះ​ដោយ​អ​ចេតនា​នោះ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ។ មិនតែប៉ុណ្ណោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ថា មិន​ប្ដឹងផ្ដល់​នោះ​ឡើយ នាង​បាន​ចាត់​ទុក​ថា វា​ជា​កំហុស​អ​ចេតនា ហើយ​នគរបាល​បង្ក្រាប​វង់ល្បែង​ក៏​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ប្រសិនបើ​នាង​ប្ដឹង​ក៏​ប្ដី​របស់​នាង​មិន​រស់​ឡើង​វិញ​ដែរ ។

ដោយឡែក​មន្ត្រី​នគរបាល​ដែល​ចុះ​ទៅ​បង្ក្រាប​បទល្មើស ហើយ​មាន​បញ្ហា​ដោយ​អ​ចេតនា​នេះ មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​នៅឡើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ថ្ងៃ​២១ ខែមករា​នេះ នៅ​ចំណុច​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង​មួយ ។

ខណៈនោះ​រអិល​ដួល​បណ្ដាល​ឲ្យ​ជ្រុះ​កាំភ្លើងខ្លី​១​ដើម ឃើញ​បែប​នេះ​អ្នកលេង​ល្បែង​បានរ​ត់ទៅ​រើស​កាំភ្លើង​នោះ ហើយដោយ​សារ​តែ​ខ្លាច​ជន​នេះ​រើស​កាំភ្លើង​តដៃ​ទើប​នគរបាល​បាន​សម្រេចចិត្ត​បាញ់​ឡើង​លើ ជា​ការ​គម្រាម តែ​ជា​អកុសល​បាន​ធ្វើ​ឲ្យ​គ្រាប់កាំភ្លើង​ហោះ​ទៅ​ត្រូវ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​នៅ​លើ​ជាន់​ទី​៣ ផ្ទះ​ជួល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ​សៀ​ក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ដុ​ង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដែល​ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់​ចំ​បំពង់​.​ក​ជន​រង​គ្រោះ ហើយ​មាន​ប្រពន្ធ​ឈ្មោះ​នុប ផា​ន្នី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​សែន​ឱ​ក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ តែ​ពេល​កើតហេតុ​ស្ថិត​នៅ​បន្ទប់​ជួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ