ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ភរិយា​ថៅកែ​ផលិតកម្ម​ថា មិនមែន​នាយ​ចឺម​ដើមហេតុធ្វើ​ឲ្យ​កូន​នាង​អត់​ឳ​ហៅ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថៅកែ​ផលិតកម្ម​BKS លោក​ឈុ​ន សុវណ្ណ​ភក្តី មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ជាមួយ​នាយ​ចឺម រហូត​លេចលឺ​ថា​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ធ្វើ​ឱ្យ​ប្រពន្ធ​លោក​សុវណ្ណ​ភក្តី អន់ចិត្ត ក៏​សម្រេច​លែងលះ​គ្នា​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ថៅកែ​ផលិតកម្ម​BKS លោក​ឈុ​ន សុវណ្ណ​ភក្តី មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ជាមួយ​នាយ​ចឺម រហូត​លេចលឺ​ថា​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ធ្វើ​ឱ្យ​ប្រពន្ធ​លោក​សុវណ្ណ​ភក្តី អន់ចិត្ត ក៏​សម្រេច​លែងលះ​គ្នា​តែ​ម្តង ។

ព័ត៌មាន​ផ្សាយ​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា​រឿងរ៉ាវ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រង្គោះរង្គើ​យូរ​មក​ហើយ ។ ក្រោយ​រៀប​ការ​លោក​ឈុ​ន សុវណ្ណ​ភក្តី មានកូន​១ ហើយ​ពេល​បែកបាក់​គ្នា​ត្រូវ​អតីត​ភរិយា​យក​ចិញ្ចឹម ។ រឿងរ៉ាវ​បាន​ខ្ចរខ្ចាយ​ឡើង​ពេល​នាយ​ចឺម និង​លោក​សុវណ្ណ​ភក្តី​ជិតដិត​គ្នា​ខ្លាំង​រហូត​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​រួម​ទាំង​ទៅ​ប្រទេស​ថៃ ។ អ្នក​ទាំង​២​បាន​ចូល​ហ៊ុន​បើកហាង​ផឹក​សុ​ី​រួម​គ្នា​នៅ​ផ្សារ​កុងតឺន័រ​ម្តុំ​ទួល​សង្កែ​ទៀត​ផង ។

លោក​ឈុ​ន សុវណ្ណ​ភក្តី ថ្មី​ៗ​កន្លង​មក​សារភាព​ថា ចំណង​ប្ដី​ប្រពន្ធ​របស់​លោក​ពិតជា​បាន​ដាច់ស្រេច​គ្នា​ដូច​អ្វី​ដែល​បាន​លើក​ឡើង​មែន តែ​លោក​បញ្ជាក់​ថា នាយ​ចឺម មិនមែន​ជា​មូលហេតុ​នៃ​ជម្លោះ​ទេ ។ លោ​កថា​រវាង​លោក និង​ភរិយា គឺ​អត់​ចុះសម្រុង​គ្នា ហើយ​លោក​​ក៏​មិន​អាច​ទម្លាយ​ពី​រឿងរ៉ាវ​ផ្ទៃក្នុង​នោះ ជា​សាធារណ​:​បាន​ទេ ។ ចំពោះ​ការ​លេចឮ​ថា ការ​បែកបាក់​រវាង​លោក និង​ភរិយា ដោយសារ​ភរិយា​ប្រចណ្ឌ​នឹង​នាយ​ចឺម គឺ​ប្រាស​ចាក​ការណ៍​ពិត​ទាំងស្រុង ។

លោក​ឈុ​ន សុវណ្ណ​ភក្តី និយាយ​ថា​«​ការ​ផ្សាយ​បែប​នោះ​ស្មើនឹង​ធ្វើ​ឲ្យ​ស្អុយឈ្មោះ ថា​ខ្ញុំ​និង​នាយ​ចឺម​ស្រឡាញ់​ភេទ​ដូច​គ្នា ខណៈ​ដែល​អតីត​ភរិយា​របស់ខ្ញុំ​បានដឹង​យ៉ាង​ច្បាស់​ថា នាយ​ចឺម​មិនមែន​ជា​មូលហេតុ​ទេ ហើយ​រវាង​ខ្ញុំ និង​នាយ​ចឺម គឺ​ស្រលាញ់​រាប់អាន​គ្នា​ជា​បងប្អូន ដោយ​អត់​មានការ​ទាក់ទង​ជា​របៀប​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ។ រវាង​ខ្ញុំ និង​នាយ​ចឺម អត់​មាន​អ្នក​ណា​អាច​ទៅ​ជា​ដូច​ការ​លើក​ឡើង​បាន​ទេ​។ ចំពោះ​ការ​លែង​លះ​គ្នា​ដល់​តុលាការ ហើយ​បន្សល់​ទុក​កូនប្រុស​១​ស្រី​១​នោះ អត់​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រចណ្ឌ​នាយ​ចឺម សូ​ម្បី​តែ​ប៉ុន​ក្រចកដៃ ។ អ្នក​នាង​ម៉ែ​ន ចេ​ត​នី​ត អតីត​ភរិយា​របស់ខ្ញុំ​ស្គាល់​ចរិត​របស់ខ្ញុំ​ច្បាស់​ណាស់ ហើយ​គ្រួសារ​ខាង​ស្រី​ក៏​អត់​សប្បាយចិត្ត​ដែរ ដែល​មាន​ព័ត៌មាន​ថា​ខ្ញុំ និង​ភរិយា បែក​គ្នា ដោយសារ​ប្រចណ្ឌ​ខ្ញុំ និង​ប្រុស​» ។

បន្ទាប់​ពី​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​រឿង​ថា​នាយ​ចឺម​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​មានការ​ចែករំលែក​ត​គ្នា បាន​ធ្វើ​ឱ្យ​អតីត​ភរិយា​របស់​លោក​ឈុ​ន សុវណ្ណ​ភក្តី បញ្ចេញ​ប្រតិកម្ម​ភ្លាម​។ នាង​ថា​ការ​សង្ស័យ​ថា​នាង​ប្រចណ្ឌ​អតីត​ស្វាមី​ជា​មួ​ួ​យ​នាយ​ចឺម​គឺ​ខុស​ទាំងស្រុង ។ នាង​បញ្ជាក់​ថា «​វា​មិន​ដែល​ខ្ញុំ​ឆ្កួត​ប្រចណ្ឌ​មនុស្ស​ប្រុស​ដូច​គ្នា​នោះ​ទេ »​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Norng Ray» របស់​អតីត​ភរិយា​លោក​ឈុ​ន សុវណ្ណ​ភក្តី បញ្ចេញ​ប្រតិកម្ម​ថា «​វា​មិន​ដែល​ខ្ញុំ​ឆ្កួត​ប្រច័ណ្ឌ​មនុស្ស​ប្រុស​ដូច​គ្នា​នោះ​ទេ សំខាន់​ចរិត​ប្តី​ខ្ញុំ​វា​ល្អ​ពេក បាន​មួយ​ចប់ ហើយ​ចង់​ផ្តាំ​ទៅ​អ្នក​សារព័ត៌មាន​ថា មុន​នឹង​ចុះ​សូម​មក​សួរ​នាង​ខ្ញុំ​ឲ្យ​ច្បាស់​សិន កុំ​ចេះ​តែ​ចុះ​តាម​គ្នា ហើយ​បញ្ជាក់​មិនមែន លោក ឈុ​ន សុវណ្ណ​ភក្តី លែង​នាង​ខ្ញុំ​ទេ នាង​ខ្ញុំ​អ្នក​ប្តឹង​សុំ​លែង បើសិនជា​ជឿ​ថា​ខ្ញុំ​លែង​ដោយសារ​អា​ចឺម មាន​តែ​មនុស្ស​វា​ល្ងង់ ។ វា​មិនមែន​ខ្ញុំ​សុខចិត្ត​ដើរ​ចេញ​ឲ្យ​កូន​ខ្ញុំ តូច​ៗ​ទាំង​២ អត់​ឪ​ហៅ​ដោយ​សារ អា​ចឺម ត្រឹម​តារា​កំប្លែង​នោះ​ទេ ។ បងប្អូន​មិនដឹង​ថា​តំណក់ឈាម​ប៉ុន្មាន​នាក់​ផង និយាយ​ធ្វើ​អី មិនមែន​តំណក់ឈាម​១​នាក់​ទេ ២​នាក់ ។ លែង​តាំងពី​កូនប្រុស​ពៅ​ខ្ញុំ​បាន​៣​ខែ​ក្នុង​ពោះ ។ បើ​មិន​ច្បាស់​អាច​មក​សួរ​នាង​ខ្ញុំ​បាន បើ​ដឹង​មិន​ច្បាស់ លែងលះ​ដាច់​ស្រេច​តាំងពី​ខែ​១០ លុយ​អាហារកិច្ច​សម្រាប់​កូន​ក៏​គ្មាន​១​រយ​ខ្មែរ ហើយ​ទើប​មក​ផ្អើល​អី​ឥឡូវ​ហ្នឹង​…» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ