ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​សិរី​សួស្តី និង​សំណាង​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ មក​រា ២០១៨ ៖ ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខិត​ជិត​មក​ដល់ ណា​ហ្គា​វើ​ល​ដ៍​មាន​កិត្តិយស​សូម​ផ្តល់​ជូន​ឲ្យ​អតិថិជន​នូវ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​កម្មវិធី​កម្សាន្ត និង​សម្តែង​សម្បូរ​បែប​ដ៏​អស្ចារ្យ ។…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ មក​រា ២០១៨ ៖ ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខិត​ជិត​មក​ដល់ ណា​ហ្គា​វើ​ល​ដ៍​មាន​កិត្តិយស​សូម​ផ្តល់​ជូន​ឲ្យ​អតិថិជន​នូវ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​កម្មវិធី​កម្សាន្ត និង​សម្តែង​សម្បូរ​បែប​ដ៏​អស្ចារ្យ ។ ណា​ហ្គា​វើ​ល​ដ៍ នឹង​ចែក​ជូន​ដល់​ភ្ញៀវ និង​អតិថិ​ន​ជន​នូវ​អាំង​ប៉ាវ​មហា​សំណាង​ជា​ច្រើន​ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ៤ ខែមីនា ។

ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​របស់​ណា​ហ្គា​វើ​ល​ដ៍ Fortune Palace (​ជាន់​ទី ១ នៅ​ណា​ហ្គា​វើ​ល​ដ៍​) និង​ភោជនីយដ្ឋាន​ចិន​ថ្មីស្រឡាង​ដែល​ទើប​បើក​ដំណើរការ​ថ្មី Hall of Golden Chimes (​ជាន់​ទី​៥ ណា​ហ្គា​ទី​២) មាន​បម្រើ «​ម្ហូប​អ៊ី​សាង​នាំ​សំណាង​» ជា​ច្រើន​ជម្រើស​ដែល​មាន​បន្លែ និង​ត្រី​ស្រស់​ដែល​តំណាង​ឲ្យ​សិរី​សួស្តី និង​មហាលាភ មាន​ដូច​ជា​ម្ហូប​អ៊ី​សាង​ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា លៀស​សមុទ្រ បង្កង ឬ​ខ្យង​ប្រមោយដំរី​សម្រាប់​រីករាយ​ពិសា​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​អាច​ខ្ចប់​ទៅ​គេហដ្ឋាន​ក៏​បាន​។ ម្ហូប​ប្រពៃណី​ចិន​ដែល​ពេញ​និយម​មួយ​មុខ​ទៀត គឺ «​ម្ហូប​ចិន​មហា​សម្បត្តិ​» ដែល​មាន​គ្រឿងផ្សំ​កំពូល​ដូច​ជា​បង្កង ប៉ាវ​ហ៊ឺ ឈ្លើងសមុទ្រ និង​លៀស​សមុទ្រ ដែល​មាន​បម្រើ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ។

ភោជនីយដ្ឋាន​ចិន Fortune Palace ក៏​មាន​បម្រើ «​ម្ហូប​ចិន​ឈុត​ពិសេស​» ផង​ដែរ ដែល​រួម​មាន ម្ហូប​អ៊ី​សាង​នាំ​សំណាង ស៊ុប​ក្រពះ​ត្រី​មាន​លាភ ត្រី​ចំហុយ ខ​ជើង​ជ្រូក និង​បន្លែ​រកស៊ី​មានបាន ជ្រូក​ខ្វៃ​រុំ​ជាមួយ​បាយដំណើប នំ​ត្រី​នាំ​លាភ​ជាមួយ​ដូង និង​ម្ហូប និង​បង្អែម​ចិន​ជា​ច្រើន​មុខ​ទៀត​ណែនាំ​ដោយ​មេ​ចុងភៅ​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​! រីករាយ​ពិសា​នំ​ត្រី​នាំ​លាភ និង​នំ​ចិន​បែប​ក្លា​ស៊ី​ក​ជា​ច្រើន​មុខជា​មួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​នៅ​កន្លែង​ទទួលភ្ញៀវ​នៅ​ណា​ហ្គា​វើ​ល​ដ៍ និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណា​ហ្គា​ទី​២ ។

ចំណែក​សមាជិក​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ដ៍ (​សមាជិក​ហ្គោ​ល​ដិ​ន​អេ​ចរី​វ៉​ត​ក្លឹ​ប​) អាច​រីករាយ​ពិសា​ម្ហូប​ពិសេស​ក្នុង​អត្រា​បញ្ចុះតម្លៃ​ដ៏​ច្រើន​។ ភោជនីយដ្ឋាន​ចិន Fortune Palace មាន​បម្រើ​ស៊ុប​ពែង​នាគ​មហា​សម្បត្តិ​ដែល​ភ្ញៀវ​អាច​យក​ពែង​នាគ​ដ៏​ស្រស់​ស្អាត​នោះ​ទៅ​គេហដ្ឋាន​ទុកជា​អនុស្សាវរីយ៍​។ ម្ហូបមហា​សម្បត្តិ​ចិន​បែប​ក្លា​ស៊ី​កមួយ​មុខ​ទៀត មាន​អយ​ស្ទ័​រ​ក្រៀម លៀស​សមុទ្រ និង​សារាយសមុទ្រ​ដែល​មាន​បម្រើ​នៅ​ភោជនីយ​ដ្ឋាន​ចិន Hall of Golden Chimes ។ រីករាយ​ភ្លក្ស «​បាយ​ឆ្នាំងដី​ចិន​» នៅ​ភោជនីយដ្ឋាន Chopstick និង​ទស្សនាការ​សម្តែង​ផ្ទាល់​ដោយ​ក្រុម​តន្ត្រី​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​។ អតិថិជន និង​ភ្ញៀវ​ទាំងអស់ អាច​ចុះ​ឈ្មោះ​ជា​សមាជិក​ឥត​គិតថ្លៃ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ និង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ពី​ណា​ហ្គា​វើ​ល​ដ៍​!

ប្រសិនបើ​អ្នក​ចង់​រៀបចំ​កម្មវិធី​ពិសេស និង​កម្មវិធី​កម្សាន្ត ឬ​ជប់លៀង​អ្វីមួយ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ឬ​គ្រួសារ យើង​អាច​បំពេញតម្រូវការ​របស់​អ្នក​ក្នុង​តម្លៃ​សមរម្យ និង​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ​!

ដើម្បី​ស្វាគមន៍​ការ​ឈាន​ចូល​មក​ដល់​នៃ​ឆ្នាំច ណា​ហ្គា​វើ​ល​ដ៍​នឹង​ផ្តល់​ឲ្យ​ភ្ញៀវ​នូវ​រូប​តុក្កតា​អនុស្សាវរីយ៍​រូប​សុនខ​ដ៏​ស្រស់​ស្អាត​នៅ​ពេល​ពួក​គេ​ចុះ​ឈ្មោះ​ជា​សមាជិក​ថ្មី កក់​បន្ទប់ Superior នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​២ តាម​រយៈ www.nagaworld.com (​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ ដល់ ២ មីនា​) ឬ​ចំណាយ​យ៉ាងតិច ៨៨$ នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ឬ Hall of Golden Chimes ក្នុង​វិក្កយបត្រ​មួយ​ដែល​ផ្តល់​ជូន​រហូត​អស់ពី​ស្តុក​។

រីករាយ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​នៅ​ណា​ហ្គា​វើ​ល​ដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​។ ណា​ហ្គា​វើ​ល​ដ៍ សូម​ជូនពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ សុភមង្គល និង​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ​ថ្មី ២០១៨ និង​បន្ត​ទៅ​អនាគត​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ