ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ក៏​ញាក់សាច់​ដែរ ក្រឡាប់​៤-៥​ត្រលប់​ចុះ​ទៅ​ក្រោម

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​៤-៥​ត្រលប់ ។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ភ្នំ​ចិន​យំ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី…

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​៤-៥​ត្រលប់ ។

គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ភ្នំ​ចិន​យំ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង កាលពី​វេលា​ម៉ោង​០២​និង​១៤​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រមោយ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​នោះ មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០០៩៧ ដឹក​អំពៅ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត គឺ​ពី​ស្រុក​វាល​វែង សំដៅ​ទៅ​ទីរួមខេត្ត​ពោធិ៍សាត់ ។

ទៅ​ដល់​កន្លែង​កើតហេតុ ត្រង់​ចំណុច​ភ្នំ​ចិន​យំ ផ្លូវ​កោង រថយន្ដ​បាន​ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​៤-៥​ត្រលប់​ធ្លាក់​ពីលើ​ផ្លូវ​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​សង្កត់​អ្នក​ជិះ​ក្នុង​រថយន្ដ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ យ៉ាង​អាណោចអាធ័ម ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១.​ឈ្មោះ ផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ (​ស្លាប់​), ទី​២.​ឈ្មោះ ជួន ជឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ទី​៣.​ឈ្មោះ ជឿន វិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​និង​ទី​៤.​ឈ្មោះ អាត់ ពៅ ភេទ​ស្រី អាយុ​៥២​ឆ្នាំ អ្នក​ទាំង​៣​រង​របួសធ្ងន់​ស្រាល ។ ជន​រង​គ្រោះ​ទាំងអស់​ជា​គ្រួសារ​តែ​មួយ រស់នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​រង​របួសធ្ងន់ និង​ស្រាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ឬ​ឯ​សាកសព​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​ប្រគល់​ជូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ