ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិន័យ​ប្រាក់​រហូត​ដល់​ទៅ​៤​លាន​រៀល

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាក់​សំណល់​រាយ​ប៉ាយ​លើ​ច​ញ្ចើ​ម​ផ្លូវ​ហៀ​ហូរ​មក​លើ​ផ្លូវ​ទី​សាធារណៈ ក្នុង​ក្រុង​ស្ទឹង​ត្រែង ជា​ក្តី​កង្វល់​មួយ នៃ​ការ​ជះក្លិន​ស្អុយ​ដល់​អ្នកដំណើរ និង​អ្នក​រស់នៅ​ក្បែរ​នោះ ហើយ​អ្វី​ដែល​សំខាន់ គឺ​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ…

ខេត្តស្ទឹងត្រែង ៖ កាក់​សំណល់​រាយ​ប៉ាយ​លើ​ច​ញ្ចើ​ម​ផ្លូវ​ហៀ​ហូរ​មក​លើ​ផ្លូវ​ទី​សាធារណៈ ក្នុង​ក្រុង​ស្ទឹង​ត្រែង ជា​ក្តី​កង្វល់​មួយ នៃ​ការ​ជះក្លិន​ស្អុយ​ដល់​អ្នកដំណើរ និង​អ្នក​រស់នៅ​ក្បែរ​នោះ ហើយ​អ្វី​ដែល​សំខាន់ គឺ​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ។

មន្ត្រីរាជការ​ជុំវិញ​ខេត្ត​នគរបាល​អាវុធហត្ថ​ខេត្ត​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​តាម​ទី​សាធារណៈ និង​ជុំវិញ​ផ្សារ​ខេត្តស្ទឹងត្រែង ដើម្បី​ជា​ការ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ទុកដាក់​សំរាម​យ៉ាងណា​នោះ ការ​បំផុសបំផុល​មិន​ទាន់​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទុកដាក់​កាក​សំណល់​ឱ្យ​ត្រឹមត្រូវ ដូច​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​ចង់បាន​នោះ​ឡើយ ។

អភិបាលក្រុង​ស្ទឹង​ត្រែង​ធ្លាប់​មាន​ប្រសាសន៍​ប្រកាស​ណែនាំ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​ស្ទឹង​ត្រែង ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​ចេះ​ប្រមូល​សំរាម​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​រាយ​ប៉ាយ​ពាស​វាល​ពាស​កាល តែ​ជន​មួយ​ក្តាប់​តូច​នូវ តែ​បង្ក​លក្ខណៈ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​តាម​ទី​សាធារណៈ ធ្វើ​ឱ្យ​ខូច​បរិស្ថាន ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត​ផង ។

មតិ​ខ្លះ​លើក​ឡើង​ថា ៖ សាលាក្រុង​គួរតែ​មាន​វិធានការ​រឹត​បន្តឹងបន្ថែម​ទៀត លើ​ការ​ចោល​កាក សំណល់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដោយ​មាន​អ្នក​ឃ្លាំមើល ធ្វើការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ គឺ​ពិន័យ​យ៉ាងតិច​ពី​២០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​ក្នុង​ការ​ចោល​សំរាម​នៅ​ទី​សាធារណៈ​ម្តង​ៗ ដើម្បី​ឲ្យ​រាងចាល កុំ​ចេះ​តែ​ចោល​សំរាម​ប៉ាតណាប៉ាតណី​ធ្វើ​ឱ្យ​ខូច​បរិស្ថាន​ក្រុង​អស់ ។

លោក លី មី​ណា អភិបាលរង​ក្រុង​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ នេះ​ថា​៖ គាត់​ទទួល ស្គាល់​លើ​បញ្ហា​សំរាម​នេះ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ​មែន នេះ​ដោយ​សាលាក្រុង​ខ្វះ លទ្ធភាព​ជួល​កម្មករ បន្ថែម​ទៀត ដែល​រាល់ថ្ងៃ​មាន​តែ​កម្មករ​១២​នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រមូល​សំរាម ទី​២​ប្រជាពលរដ្ឋ មិន​ចូលរួម ក្នុង​វិច​ខ្ចប់​សំរាម ចេះ​តែ​យក​មក​ចោល​តាម​ទី​សាធារណៈ ដែល​ពួក​គាត់ គេចវេះ ពី​ការ​បង់លុយ លើ​សំរាម​ដែល​មាន​ឡាន​សំរាម​ជា​អ្នក​ប្រមូល​តាម​ផ្ទះ​។
លោក​បន្ត​ថា ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​កាក​សំណល់​ជុំវិញ​ក្រុង​ស្ទឹង​ត្រែង​នេះ គឺជា​រៀង​រាល់​១​ខែ​ម្តង ឬ​៣​ខែ​ម្តង ដើម្បី​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ជួយ​សំអាត​បរិស្ថាន ចេះ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ។

លោក​អភិបាលរង​ក្រុង​បន្ត​ថា ចំពោះ​ការ​ផាកពិន័យ គឺ​យើង​មាន​អនុ​ក្រិ​ត្យ​លេខ​១១៣ ស្តី​ពី​ការ​គ្រប់គ្រង​សំរាម ដែល​ការ​ពិន័យ​នេះ មិនមែន​ពិន័យ​ត្រឹមតែ​២០​ម៉ឺន ទៅ​៤០​ម៉ឺន​រៀល​នោះ​ទេ គឺ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៤​លាន​រៀន ឯណោះ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ថែម​ទៀត តែ​មិន​ទាន់​អាច​អនុវត្ត​បាន​នៅឡើយ ៕
​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ