ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យខ្លាំង ក្នុងប្រតិបត្តិការបង្ក្រាប​ដ៏ក្តៅ​សាច់​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​​ពី​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​អាវុធហត្ថ​រាជធានី ក្នុង​​ករណី​គ្រឿងញៀន​មួយ​​ដ៏​ធំបាន​​ជា​​បន្តបន្ទាប់​គ្នា ប្រតិ​បត្តិ​ការ​នេះ ​ធ្វើ​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ​​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​​ពី​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​អាវុធហត្ថ​រាជធានី ក្នុង​​ករណី​គ្រឿងញៀន​មួយ​​ដ៏​ធំបាន​​ជា​​បន្តបន្ទាប់​គ្នា ប្រតិ​បត្តិ​ការ​នេះ ​ធ្វើ​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ​​ក្នុង​នោះ ​​​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​ច្រើន​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន​គីឡូ ព្រមទាំង​មាន​កាំភ្លើងខ្លី​ផង​​ដែរ ។

ទោះបីជា​យ៉ាងណា ជនសង្ស័យ​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ​ការ​​បង្ក្រាប​​នេះ​ដំបូង​ឡើយ​បាន​ផ្តើម​ចេញពី​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ទើប​បែកធ្លាយ​មក​ដល់​រាជធានី​ភ្នំពេញ ​១​-នៅ​​ក្នុង​ខណ្ឌមានជ័យ និង២-​ខណ្​ឌ​ជ្រោយចង្វារ និង​មាន​កន្លែងផ្សេងៗទៀត​ ។ ប្រភព​បន្ត​ទៀត​​ថា ដោយឡែក​នៅ​​ក្នុង​ខណ្ឌមានជ័យវិញ​ កម្លាំង​ឃាត់​​​ជនសង្ស័យ​​បាន​ម្នាក់​ក្នុង​​បន្ទប់​ជួលភូមិ​ព្រៃ​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដកហូត​ថ្នាំ​ញៀន​​បាន​ជិត​៧​គីឡូក្រាម ។

រីឯ​ នៅ​ខណ្ឌ​ជ្រោយចង្វារវិញ កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់ សុទ្ធតែ​ជនជាតិ​វៀតណាម ស្ថិត​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង​ជាន់​ទី​១៤ ​និង​​ដកហូតវត្ថុតាង​​មាន​រុក្ខជាតិ​ក្រៀម​២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់​ធំ ទម្ងន់ ៤៩,១ ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច មាន​ទម្ងន់ ១៨៩,៦ ក្រាម​, ខ្សែ​ក​លោហធាតុ​ពណ៌​ខៀវ ១​ខ្សែ​, អាវុធ ១​ដើម ម៉ាក P២៣០ គ្រាប់ ៧ បង់​១, ពិល​ឡាស៊ែ ១, ទូរស័ព្ទ ២​គ្រឿង​, ម៉ូតូ ១​គ្រឿង​, រថយន្ត ១​គ្រឿង​, ប្រាក់ ៨៥០០​ដុល្លារ និង ៤៥០ ០០០​រៀល និង​លុយ​ដុ​ង​មួយ​ចំនួន ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ