ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EZECOM សម្ពោធ​ភាព​ជា​ដៃគូ​ជាមួយ MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយនៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​សុក្រ ទី​១៩ មក​រា នេះ ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​សុក្រ ទី​១៩ មក​រា នេះ ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Microsoft ក្នុង​ការ​ចែកចាយ​កម្មវិធី OFFICE 365 នៅ​កម្ពុជា​។ ក្នុង​នាម​ជា Microsoft CSP Partner ដំបូង​គេ​នៅ​កម្ពុជា ក្រុម​ហ៊ុន EZECOM មាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់​នូវ​កម្មវិធី OFFICE 365 ដែល​ជា​បណ្តុំ​កម្មវិធី​កុំព្យូទ័រ​ចុង​ក្រោយ​បំផុត ដែល​ប្រមូលផ្តុំ​នូវ​មុខងារ​ពិសេស​ៗ​ជា​ច្រើន និង​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​មាន​ផលិតភាព​ការងារ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

ការ​ដែល​ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូង​គេ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន Microsoft មាន​ទំនុកចិត្ត​ចំពោះ​គុណភាព​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់ EZECOM ក្នុង​ការ​ចែកចាយ​បន្ត​នូវ​ផលិតផល​របស់​ខ្លួន​ទៅ​ដល់​អតិថិជន​នានា​។

ផលិតផល​សំខាន់​បំផុត​មួយ​សម្រាប់​អតិថិជន​គឺ Office 365 ដែល​ជា​បណ្តុំ​កម្មវិធី​ការិយា​ល័យ​សំបូរ​បែប រួម​មាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែ​មាន​ភាព​បត់បែន និង​ចល័ត​ភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាច​ចែករំលែក និង​រក្សា​ទុក​ឯកសារ​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លង​ឆ្លើយ​តាម​វី​ដេ​អូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ និង​អតិថិជន​ទៀត​ផង​។ បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែល​មាន​សេវា​អ៊ីនធឺណិត តាម​រយៈ​កម្មវិធី​ផ្សេង​ៗ ដូច​ជា Skype for Business និង Microsoft Teams ជាដើម​។

សម្រាប់​រាល់​អ្នក​ប្រើប្រាស់​ម្នាក់​ៗ គាត់​នឹង​ទទួល​បាន​ទំហំ​ធំ​រហូត​ដល់ ១ តេ​រ៉ា​បៃ​ត៍ (TB) សម្រាប់​រក្សា​ទុក និង​ចែករំលែក​ឯកសារ​នៅ​លើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​នឹង​ត្រូវ​បានការ​ពារ​យ៉ាង​មាន​សុវត្ថិភាព ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ពី​ក្រុមហ៊ុន Microsoft និង​អាច​ស្ដារ​មក​វិញ​បាន​ងាយស្រួល​។

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា «ក្រុមហ៊ុន EZECOM ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ណាស់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​អ្វី​ដែល​កាន់តែ​គួរ​អោយ​មាន​មោទនភាព​នោះ គឺ​យើង​បាន​ក្លាយជា​ដៃគូ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀត​ផង​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ថ្មី​ៗ​ទាំងនេះ ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន EZECOM កំពុង​រួម​គ្នា​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិ​បត្តិ​ការ​នៃ​សហគ្រាស​ទាំង​តូច​និង​ធំ​នៅ​កម្ពុជា​»​។

ក្រុមហ៊ុន EZECOM ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​បាន​និង​កំពុង​ត្រៀមខ្លួន​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ធានា​ថា គ្រប់យ៉ាង​មាន​ភាព​រលូន​ល្អ​ក្នុង​ការ​ផ្តល់​ជូន​សេវា​ថ្មី​នេះ​ដល់​អតិថិជន​ទាំងអស់ ក៏​ដូច​ជា​ធានា​ថា អតិថិជន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​បំផុត​ពី​សេវាកម្ម​នេះ​។

លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Microsoft បាន​មាន​ប្រសាសន៍​ថា «​ការ​ជ្រើសរ​សើ​ក្រុមហ៊ុន EZECOM ជា​ដៃគូ Cloud Solutions Partner ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​សម្រេច​គោលដៅ​ដ៏​សំខាន់​មួយទៀត នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Microsoft ក្នុង​ទីផ្សារ​មួយ​នេះ​។ ដើម្បី​សំរេច​បាន​នូវ​ចក្ខុវិស័យ​របស់​យើង ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​មនុស្ស និង​ស្ថាប័ន​ទាំងអស់​នៅ​លើ​ពិភពលោក យើង​ចាំបាច់​ត្រូវការ​ដៃគូ​ល្អ​ៗ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​អតិថិជន​។ ជាមួយនឹង​ជំនាញ​យូរ​ឆ្នាំ និង​វត្តមាន​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់​ថា​ក្រុមហ៊ុន EZECOM នឹង​អាច​ជួយ​អតិថិជន​អោយ​ទទួល​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ប្រើប្រាស់​កម្មវិធី Office 365 នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ