ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​មុន​សុទ្ធតែ​ជើង​ខ្លាំង ពេល​ចាប់​បាន​ឡើង​សុភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​១១​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់​ទឹក​ដេញ​តាម​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ឃាត់ខ្លួន​បាន ហើយ​ឆែកឆេរ​រក​ឃើញ​មាន​ដាវ​សាំ​ម៉ូ​រៃ​០១​ដើម នាំ​យក​មក​ប៉ុស្តិ៍​សាកសួរ​នាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា​នេះ ត្រង់​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​១១​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់​ទឹក​ដេញ​តាម​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ឃាត់ខ្លួន​បាន ហើយ​ឆែកឆេរ​រក​ឃើញ​មាន​ដាវ​សាំ​ម៉ូ​រៃ​០១​ដើម នាំ​យក​មក​ប៉ុស្តិ៍​សាកសួរ​នាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា​នេះ ត្រង់​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ក្មេង​ទំនើង​ទាំង​១១​នាក់​ទី​១-​ឈ្មោះ សុខ ហេង អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ទី​២-​ឈ្មោះ ឌឹ​ម ភារៈ អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ទី​៣- ឈ្មោះ សុខ ផេង​ពេជ្រ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ទី​៤-​ឈ្មោះ ធី ច​ន្ថា អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ទី​៥-​ឈ្មោះ អ៊ា តិច​ហៃ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ទី​៦-​ឈ្មោះ ពុទ្ធ ចាន់​សុ​ជាតិ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ទី​៧-​ឈ្មោះ ម៉ៅ ភា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ទី​៨-​ឈ្មោះ ញៀន សុខ​ហេង អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ទី​៩-​ឈ្មោះ សំ វាសនា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទី​១០-​ឈ្មោះ សេង វ​ណ្ណា អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​១១-​ឈ្មោះ អ៊ុ​ន អែន​ឌី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ព័ត៌មាន​ពី​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​១១​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​ប្រសាច​ពេញ​ផ្លូវ​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់​ទឹក​ដេញ​តាម​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បាន​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម ក៏​បាន​ឃាត់ខ្លួន​នាំ​យក​មក​ប៉ុស្តិ៍​ទំនប់​ទាំង​យប់​ដើម្បី​សាកសួរ ។
សម្តី​ផ្ទាល់​ពី​ក្មេង​ទំនើង​ម្នាក់​ឈ្មោះ សុខ ហេង ក្នុង​ចំនោម​បក្ខពួក​ទាំង​១១​នាក់ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​គ្រាន់តែ​ជា​អ្នក​ទុក​ដាវ​ឲ្យ​បក្សពួក​សម្រាប់​ធ្វើ​សកម្ម ភាព​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​១១​នាក់​នោះ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង
ប​ញ្ចូ​ន​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ