ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​មាន់​ជល់​មួយ​កន្លែង​ចាប់​បាន​៣​នាក់​មាន់​៤​ក្បាល

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​ខេត្ត ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត និង​សម្រួល​នីតិវិធី​ពី​លោក…

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​ខេត្ត ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត និង​សម្រួល​នីតិវិធី​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១៥​និង​00​នាទី ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​កោះ​ស្លា ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​វង់ល្បែង​ជល់​មាន់​ខាងលើ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ញៀន​ល្បែង​ជល់​មាន់​ខាងលើ​បាន​ចំនួន​៣​នាក់ មាន់​ជល់​ចំនួន​៤​ក្បាល និង​ម៉ូតូ​ចំនួន​១៥​គ្រឿង​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ទី​១.​ឈ្មោះ កែន អាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក​ខេត្តកំពត ។ ទី​២.​ឈ្មោះ កឹ​ម អ៊ី​ម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។ ទី​៣.​ឈ្មោះ ឆឹង ខ្នែ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ត្រពាំងរុន ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។

ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​បាន​នាំ​មក​កាន់កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ