ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរមក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​វត្ត ព្រឹក​ឡើង​ប្រទះ​ឃើញ​ស្លា.ប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ដើរមក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​ម៉ោងជាង​០៥​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ យាយជី​ប្រទះ​ឃើញ​ស្លាប់​ដោយ​ក្អួត​ឈាម​នៅ​ក្នុង​សាលា​បុណ្យ ក្នុង​វត្ត​ព្រែក​ក្តាម ឃុំ​កោះ​ចិន…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ដើរមក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​ម៉ោងជាង​០៥​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ យាយជី​ប្រទះ​ឃើញ​ស្លាប់​ដោយ​ក្អួត​ឈាម​នៅ​ក្នុង​សាលា​បុណ្យ ក្នុង​វត្ត​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស អាយុ​ប្រហែល​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មានកំ​ពស់​១.៦៨​ម៉ែត្រ សម្បុរ​សណ្តែកបាយ និង​មាន​ស្នាម​សាក់​នៅ​លើ​ដើមទ្រូង​៣​កន្លែង ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២០ ខែមករា ជន​រង​គ្រោះ​បាន​ចូល​មក​ក្នុង​វត្ត​ដើម្បី​សុំ​ព្រះសង្ឃ​ស្នាក់​នៅ ។ ពេល​នោះ​ព្រះសង្ឃ​ក៏​ឲ្យ​សម្រាក​នៅ​ក្នុង​សាលា​បុណ្យ​ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​ភាព​រញីរញ័រ​ផង បាន​យក​សំពត់​ងូត​សណ្ត​ប់ ហើយ​ក៏​និមន្ត​ចូល​ទៅ​សឹង​បាត់​ទៅ ។

លុះដល់​ម៉ោង​ប្រហែល​០៥​ព្រឹក ថ្ងៃ​ទី​២០ ខែមករា លោកយាយ​ម្នាក់​បាន​មក​បោសសំអាត​សាលា​បុណ្យ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ក្អួត​ឈាម​ដេក​ស្លាប់ ។ ពេល​នោះ​បាន​ទៅ​ប្រាប់​ព្រះសង្ឃ ក៏​រាយការណ៍​មក​នគរបាល ។ បន្ទាប់​មក​នគរបាល​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​បាន​ចុះ​មក​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ចូលរួម​មាន លោក​មេឃុំ គ្រូពេទ្យ មេ​ភូមិ ពិនិត្យ​នៅ​លើ​ខ្លួន​សព ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ដេក​ស្លាប់​ពិតប្រាកដ​មែន តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ធ្លាយ​ក្រពះ បណ្ដាល​ឱ្យ​ក្អួត​ឈាម ។

បន្ទាប់​មក​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​វត្ត​ដើម្បី​រក​កន្លែង​បញ្ចុះ និង​ស្វែងរក​ក្រុម​គ្រួសារ និង​សាច់ញាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ