ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្តក្រុង​ដឹក​ទំនិញ​មិន​ស្របច្បាប់​មួយ​គ្រឿង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រហិត​ខូចគុណភាព និង​ជាតិ​គ្ល​យ​កូ​ស្ស៊ី​រ៉ូ រួម​ទាំង​ទំនិញគេចពន្ធ​មួយ​ចំនួន​ដែល​ដឹក​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើការ​ស្ទាក់​ចាប់​ឃាត់​នៅ​វេលា​ម៉ោង​៩​និង​១១​នាទី​យប់​នៅ​ថ្ងៃ​ទី​២១ ខែមករា​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច ភូមិ​ក្បាលស្ពាន…

ខេត្តបន្ទាយមានជ័យ ៖ ប្រហិត​ខូចគុណភាព និង​ជាតិ​គ្ល​យ​កូ​ស្ស៊ី​រ៉ូ រួម​ទាំង​ទំនិញគេចពន្ធ​មួយ​ចំនួន​ដែល​ដឹក​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើការ​ស្ទាក់​ចាប់​ឃាត់​នៅ​វេលា​ម៉ោង​៩​និង​១១​នាទី​យប់​នៅ​ថ្ងៃ​ទី​២១ ខែមករា​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

នៅ​ថ្ងៃ​ទី​២២ ខែមករា​នេះ​បាន​បង្កើត​គណៈកម្មាធិការ​ចុះ​មាន​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។
លោក​ឧត្តមសេនីយ៍ត្រី​ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​ដោយ​អនុវត្ត​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែង​បាន​ណែនាំ​ដល់​ការិយាល័យ​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ។

ជា​លទ្ធផល​នៅ​វេលា​ម៉ោង​៩​និង​១១​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើ​ស្ទាក់​ចាប់​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មួយ ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ​៣C-៨៨១១ មួយ​គ្រឿង ដោយ​សង្ស័យ​ដឹក​ទំនិញ​គេច និង​ទំនិញ​ខុសច្បាប់ ។

ហើយ​នៅ​ថ្ង្ងៃ​ទី​២២ ខែមករា​នេះ យើង​បាន​បង្កើត​គណៈកម្មាធិការ​ចំរុះ​មាន​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ក្នុង​នោះ​រក​ឃើញ មាន​ប្រហិត​សាច់​មាន់​ខូចគុណភាព និង​ការ​ទុកដាក់​វេច​ខ្ចប់​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​៥៥​ការុង ទម្ងន់​១.៧៦០ គ​.​ក្រ ធុង​ពណ៌​ផ្ទុក​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ ចំនួន​១៥០​ធុង និង​ទំនិញ​សង្ស័យ​គេចពន្ធ​បាយក្តាំង នាំ​ចូល​មក​ពី​ប្រទេស​ថៃ ជា​ច្រើន​កេស និង​ស​ម្លៀ​បំពាក់​ច្រក​ក្នុង​ការុង​មួយ​ចំនួន​ទៀត ។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ថា ចំពោះ​ប្រហិត​ខូចគុណភាព​ទាំង​១.៧៦០​គ​.​ក្រ ត្រូវ​បាន​សម្រេច​យក​ទៅ​ធ្វើការ​ដុត​បំផ្លាញ ចំពោះ​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ ចំនួន​១៥០​ធុង រក្សា​ទុក​ក្នុង​ជំនាញ​សាខា​កាំកុងត្រូល ស្នើ​សុំ​ការ​អនុញាតិ​ពី​លោក​ព្រះរាជអាជ្ញា​រង​ចំនួន​១​ធុង ដើម្បី​ធ្វើ​ពិនិត្យ​នៅ​ឡា​បូ រក​សារជាតិ ពិតប្រាកដ និង​ផ្តល់​ព័ត៌មាន​តាម​ក្រោយ​ថា ជា​សារជាតិ​អ្វី​ពិតប្រាកដ​នោះ ។ ចំពោះ​ខោអាវ និង​បាយក្តាំង គឺ​រក្សា​ទុក​រង់ចាំ​ការ​ម្ចាស់​ទំនិញ​ចូលខ្លួន​មក​ដោះស្រាយ ប្រ​សិន​គ្មាន​បង់ពន្ធ​តម្រូវ​ឲ្យ​បង់ពន្ធ និង​ប្រគល់​ជូន​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ