ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ពេទ្យ​បាន​ពាក់កណ្ដាល​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់កណ្ដាល​ផ្លូវ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ កាល​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់កណ្ដាល​ផ្លូវ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ កាល​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នៅ​មុខ​ខ្លោងទ្វារវត្ត​អរុណ​វ​តី ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​លុ​ច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៨៨៧៧ បើកបរ​ដោយ​ជនជាតិ​ចិន បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ម៉ូតូ​រង​គ្រោះ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​២០១៦ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-០៧០៤ ជិះ​គ្នា​២​នាក់​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ បូ ពិសាល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខ​បរ​ជាងដែក ស្នាក់​នៅ​ម្តុំ​ផ្សា​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ពង​ពស់ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ម្នាក់​ទៀត​របួសធ្ងន់ មិន​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​២០១៦ ពណ៌​ខ្មៅ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​មធ្យម ដោយ​ផ្លូវជាតិ​ខាងលើ​មាន​សភាព​ខូចខាត​មាន​ជង្ហុក​ធំ​ៗ ហើយដោយ​ភ្លើង​ម៉ូតូ​ចុះឡើង​ៗ បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​៤៧០​ខាងលើ បើក​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បើក​ចៀស​ពី​ជង្ហុក ហើយ​រេ​ចង្កូត​មក​ផ្នែក​ខាងឆ្វេង ហើយ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ថ្ព​ល់​រថយន្ត​ផ្នែក​ខាងឆ្វេង​ពេញទំហឹង និង​បណ្ដាល​ឲ្យ​បុក​អូស ប្រមាណ​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​រួញ​មួយ​កំណាត់​មុខ ចំណែកឯ​ជន​រង​គ្រោះ​ម្នាក់​របួសធ្ងន់​ដកដង្ហើម​ចង្រិត និង​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ តែ​អកុសល​បើ​បាន​ពាក់កណ្ដាល​ផ្លូវ​អ្នក​រង​របួស​ដកដង្ហើម​ចង្រិត​បាន​ដាច់ខ្យល់​ស្លាប់​បាត់ ហើយ​ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​មន្ទី​ពេទ្យ​ឯកជន​មួយទៀត តែ​ជន​រង​គ្រោះ​របួសធ្ងន់​ពេក មន្ទីរពេទ្យ​ឯកជន​នោះ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​បុក​ភ្លាម​ៗ រថយន្ត​ជនជាតិ​ចិន​ខាងលើ​មិន​ព្រម​ឈប់ បាន​បើក​រត់​ចេញពី​កន្លែង​កើតហេតុ ដោយ​បើក​ចូល​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រត់​ចូល​ឃ្លាំង​មួយ​កន្លែង​គេចខ្លួន​បាត់ ទុក​រថយន្ត​នៅ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ព្រមទាំង​ស្ទូច​រថយន្ត​បង្ក​ខាងលើ យក​ទៅ​ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចេញ​មុខ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ