ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបដឹង​តែ​បន្ថែម​ អ្នកកាសែត​ដែល​សង្ស័យស្រីស្នេហ៍​ចាក់​​​ស​ម្លាប់យ៉ាងសាហា.វ​​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍​​បន្ថែម ជុំវិញករណី​​ចាក់​សម្លាប់​អ្នក​កា​សែតម្នាក់ នៅបន្ទប់​លេខ​១១ ក្នុងផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល…

ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍​​បន្ថែម ជុំវិញករណី​​ចាក់​សម្លាប់​អ្នក​កា​សែតម្នាក់ នៅបន្ទប់​លេខ​១១ ក្នុងផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​ប្រភព​​ឱ្យ​ដឹង ​គិតត្រឹម​ម៉ោង១២ថ្ងៃត្រង់​ទី​២២ មករា ដដែល​នេះ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ គឺ​​មាន​ប្រពន្ធ​២​នាក់ ។ ជនរងគ្រោះ​មាន​​មុខ​របរ​ចំនួន​៣​ ក្នុង​នោះ​ ១-​​ជា​ភ្នាក់ងារ​សារព័ត៌មាន​សម្លេង​ប្រជាជន ២-​បើក​ហាង​ម៉ាស្សា​ និង​កោស​ជប់ ​និង​ទី​៣-ជា​មន្ត្រី​យោធា ​នៅ​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ​ត្រ​យោង​៩១១​ផង​ដែរ​ ។​ ហើយ​​គេ​កំពុង​មានការ​​សង្ស័យ​ថា មុន​​សម្លាប់​ជន​រង​គ្រោះ ឃាតករ​បាន​ដាក់​ថ្នាំ​ងងុយដេក​នៅ​ក្នុង​អ្វីមួយឱ្យ​ជន​រង​គ្រោះ​ផឹករហូត​ដល់​គាត់​ដេក​លក់​មិនដឹង​ខ្លួន ​ក៏​ចាក់​សម្លាប់​តែ​ម្ដង ​។​

ទោះបីជាយ៉ាងណា ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា ស្ត្រី​​ដែល​គាត់​ដឹក​ចូល​ផ្ទះ​សំណាក់ ​គឺជា​ប្រពន្ធចុង ​ឬ​ក៏​ជា​ស្រី​ស្នេហ៍​ផ្សេង​ទៀត​ឡើយ ​។ ប្រភព​​បាន​បន្ត​ថា មិនតែ​ប៉ុណ្ណោះ នៅ​នឹង​កន្លែង​កើតហេតុ​ មាន​បន្សល់​ទុក​កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១​ និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​​​សង្ស័យ​ថា ករណី​នេះ​ ជា​អំពើ​ប្លន់​សម្លាប់​យក​​ទ្រព្យសម្បត្តិ​ផងដែរ ។

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​ថា ទ្រព្យ​សម្បត្តិ​ដែល​បាន​បាត់ មាន​​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ​ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ , ​ខ្សែ.​ក​ប្លា​ទី​ន​១​ខ្សែ ​ទម្ងន់​២​តម្លឹង​, ចិញ្ចៀន​ត្រា​មាស​១​តម្លឹង​ ​និង​លុយ​ចំនួន​១,២០០​ដុល្លារ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​៧​ពាន់​ដុល្លារ​។

ដោយឡែក​ យុវជន​ម្នាក់​ដែល​ត្រូវជា​កូន​បាន​ឲ្យ​ដឹង​ថា​ ​ឪពុក​របស់​ខ្លួន​​​​មាន​ប្រពន្ធចុង​ម្នាក់​ទៀត និង​តែង​តែបាន​ទៅ​ស្នាក់​នៅ​ជាមួយ​ប្រពន្ធចុង​នោះ​ច្រើន​​ ជាង​ស្នាក់​នៅផ្ទះ​ចាស់​ ដោយ​យូរ​មក​ផ្ទះ​ម្ដងទេ ​។ ​ប៉ុន្តែ​ថ្វី​
ដ្បិតតែ​​គាត់​មិនសូវ​នៅ​រួមរស់​ជាមួយ​ក្រុម​គ្រួសារ​ពិត​មែន តែ​នៅ​តែ​មានការ​ទំនាក់ទំនង​គ្នា​ជាប់​មិន​ដាច់​គាត់​តែង​​ខ​លរ​កកូន​ៗ ​និង​ប្រពន្ធដើម​រហូត​ ។​ មិនតែប៉ុណ្ណោះ​ ឪពុក​ខ្លួន​ហ៊ា​ន​ខ្លាំង​ណាស់​ អត់​ចេះ​ខ្លាច​នរណា​ទេ​ទៅ​ណា​មក​ណា​តែងតែ​ទៅ​ម្នាក់ឯង​ប៉ុណ្ណោះ​ ទើប​មាន​គ្រោះថ្នាក់​បែប​នេះ​។

ប្រភព​ដ​ដែល​​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ​មករា ដែល​ជា​ថ្ងៃ​កើតហេតុ​ខាងលើ​ គាត់​បាន​ខ​លម​ក​ខ្លួន​​ម្ដង ហើយ​ក្រោយមក​ស្រាប់តែ​ខ​ល​លែង​ចូល​រហូត​តែ​ម្ដង ​។ ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង លុះដល់​វេលា​យប់​ស្រាប់តែ​ទទួល​ដំណឹង​ថា​ឪពុក​ត្រូវ​គេ​ចាក់​សម្លាប់​បាត់​ទៅ​ហើយ​ដែល​ជា​ដំណឹង​មួយ​ក្ដុកក្ដួល​ខ្លាំង​ណាស់​។

ក្រុម​គ្រួសារ​សព​បាន​ស្ដីបន្ទោស​ដល់​ម្ចាស់ផ្ទះ​សំណាក់​ ដែល​មានការ​ធ្វែសប្រហែស​ដោយនៅ​ពេល​ជន​រង​គ្រោះ​ចូល​ទៅ​ដេក​មាន​គ្នា​២​នាក់ ​។ លុះ​ពេល​ចេញ​មក​វិញ​តែ​ម្នាក់​ បែរជា​ម្ចាស់ផ្ទះ​សំណាក់​នេះ​ មិន​មានការ​សង្ស័យ​ហើយ​ឃាត់​សួរនាំ​សិន​ទេ​ មិនតែប៉ុណ្ណោះ​បណ្ដោយ​ឱ្យ​​ឃាតករ​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ទៀត​ ។

អត្ថបទសរសេរ ដោយ